ភ្នំភ្លើង​ឥណ្ឌូនេស៊ី​ផ្ទុះឡើង​ហើយ​អ្នកស្រុក​ត្រូវបាន​ព្រមាន​ឱ្យចេញ​ឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់​

419
ចែករម្លែក

​ក្រុម​អ្នក​សង្កេតមើល​ភ្នំភ្លើង​បាន​រាយការណ៍​ថា ភ្នំភ្លើង​សកម្ម​Agung នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ល្ងាច​ចន្ទ​ទី​២១​មករា​។​

​ការផ្ទុះ​ឡើង​នៃ​ភ្នំភ្លើង​នេះ​មាន​រយៈពេល​ជាង​មួយ​នាទី ដោយមាន​ក​ម្អែ​រ​ភ្នំភ្លើង​ច្រើន​។​

​មជ្ឈមណ្ឌល​ការពារ​សុវត្ថិភាព​និង​ជួយ​ជនរងគ្រោះ​ភ្នំភ្លើង បាន​រក្សា​កំរិត​ប្រុងប្រយ័ត្ន​របស់​ភ្នំភ្លើង​នេះ​នៅក្នុង​កម្រិត​៣​នៃ​កម្រិត​៤​នៃ​ប្រព័ន្ធ​ប្រកាសអាសន្ន​ភ្នំភ្លើង​ឥណ្ឌូនេស៊ី​។​

​មជ្ឈមណ្ឌល​នេះ បាន​និយាយថា​កាលពី​ថ្ងៃ​ចន្ទ​ថា ” ពួក​អ្នកស្រុក​អ្នក​ឡើង​ភ្នំ​និង​អ្នកទេសចរ​ត្រូវ​ចៀស​ឆ្ងាយ​ពី​តំបន់​ដែលមាន​គ្រោះថ្នាក់​នៅក្នុង​រង្វង់​៤​គីឡូម៉ែត្រ​ពី​
​ភ្នំភ្លើង​នេះ​៕ដោយ:សុខា/sn

ភ្នំភ្លើង​Agung ជា​ភ្នំភ្លើង​សកម្ម​មួយ​នៅលើ​កោះ​បាលី​