ភ្នំ​ដោះ​ក្រមុំ​រមណីយដ្ឋាន​វប្បធម៌​ជនជាតិដើម ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ថ្ងៃ​ឈប់សម្រាក​

153
ចែករម្លែក

​ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ភ្នំ​ដោះ​ក្រមុំ​ឬ​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច ដែល​ទើប​កំណត់​ព្រំដី​បានច្បាស់លាស់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ បានក្លាយ​ជាទី​ចំណាប់អារម្មណ៍​ទី​១ ក្នុងចំណោម​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី​។​

​អ្វីដែល​ជាការ​កត់សម្គាល់ ត្រូវបាន​អ្នក​ខេត្ត​មួយ​នេះ អះអាងថា ស្ទើ​តែ​គ្រប់គ្នា នៃ​អ្នកដំណើរ​ដែល​មក​ទស្ស​នា​ទស្សនីយភាព ខេត្តមណ្ឌលគិរី គេ​សង្កេតឃើញថា ជំ​ហ៊ាន​ដំបូង​នៃ​ដំណើរ​កម្សាន្ត​របស់​អ្នកទេសចរ​គឺ​តែងតែ ទៅ​គោរព​សូម​សេចក្តីសុខ​ពី​បារមី​អ្នកថែរក្សា​ភ្នំ​ដោះ​ក្រមុំ ជាមុនសិន មុន​និង​បន្តដំណើរ​ទៅ​បណ្តា​រមណីយដ្ឋាន​ឯទៀត​។​

​បណ្តា​រមណីយដ្ឋាន​ដែល​កំពុង​ទាក់ទាញ​ភ្ញុំ​វ​ទេសចរ​ក្នុង​ដំណើរ​កម្សាន្ត នា​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ​ន​រោ​ត្ត​ម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩​នេះ មានដូចជាៈ ភ្នំ​ដោះ​ក្រមុំ​, សមុទ្រ​ឈើ​, ចម្ការ​ស្រល់​, ទេ​ក​ជ្រោះ​ដំណាក់​ស្តេច​, ទឹកជ្រោះ​លែង​អង លែង​ឃិន​, ភ្នំ​អណ្តូង​ស្នេហ៍ ជាដើម​។ បណ្តា​រមណីយដ្ឋាន​ខាង​លើ​នេះ ជាទី​បន្ទាប់បន្សំ​ក្នុង​ដំណើរ​កម្សាន្ត​តែ​ប៉ុន​នោះ អ្វី​ជាទី​ចាប់អារម្មណ៍​ខ្លាំង​បំផុត​និង​ជា​បេះដូង​របស់​ខេត្តមណ្ឌលគិរី​នោះ គឺ​ទឹកជ្រោះ​ប៊ូ​ស្រា ដែលជា​តំបន់ ជាប់​ចំណាត់ថ្នាក់​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​ច្រើនជាងគេ​របស់​ខេត្តមណ្ឌលគិរី​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក ងិន សុ​វិមាន បាន​ឲ្យ​ដឹងថា នៅ​មិនទាន់​ក្តាប់បាន​ពី​ចំនួន​អ្នកទេសចរ​នៅឡើយ​នោះទេ នា​ថ្ងៃទី​១៤​ឧសភា​នេះ​។​លោ​កថា​បណ្តា​ផ្ទះសំណាក់ សណ្ឋាគា គ្មាន​បន្ទប់​ស្នាក់​នោះទេ ដោយ​ពេញ​ណែន​អស់ហើយ​។​លោក​ប្រធាន​បញ្ជាក់ថា កត្តា​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មកលេង​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី កាន់តែ​ច្រើនឡើង​បែបនេះ ដោយសារតែ​ខេត្តមណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែលមាន​អាកាសធាតុ​ត្រជាក់ សំបូរ​ធនធានធម្មជាតិ និង​រមណី​ដ្ឋា​ន​ជាច្រើន ជាពិសេស​នោះ​ខេត្ត​មួយ​នេះ បាន​រឹតបន្តឹង​នូវ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ល្អប្រសើរ ចំណែក​ប្រព័ន្ធ​ផ្លូវថ្នល់​ទៀត​នោះ​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត ក៏បាន​ត​ភ្ជាប់​គ្នា​យ៉ាង​ល្អ​ប្រណិត​ផងដែរ​៕ ល​