ភ្លាក្ដាម​ស្រែ​ម្ជូរ​ស្វាយ​

3279
ចែករម្លែក
  • 32
    Shares

+ គ្រឿងផ្សំ​
– ក្ដាម​
– ស្វាយ ១ (​សាប់​)
– ខ្ទឹមក្រហម ៥ មើម​ (ហាន់)
– ម្ទេស (​ម្ទេស​អាចម៍សត្វ​) ហាន់​ឲ្យ​ល្អិតៗ​កន្លះ​ចានចង្កឹះ​
– ទឹកត្រី ២​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ២​ផ្លែ​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– លាង​ក្ដាម​ឲ្យ​ស្អាត​បក​ដាក់​ចាន​រួច រោយ​ស្វាយ​ដែល​សាប់​ហើយ​ពីលើ
– ហាន់​ម្ទេស​ឲ្យ​ល្អិតៗ ដាក់​ចាន​មួយ ច្របាច់​ក្រូចឆ្មារ ដាក់​ទឹកត្រី ស្ករស ប៊ីចេង ហាន់​ខ្ទឹមក្រហម ដាក់​ចូលគ្នា​ច្របល់​ឲ្យ​សព្វ​រួច​យក​ស្រោច​ពីលើ​ក្ដាម​រួច​ជាការ​ស្រេច ៕​