ភ្លាត្រី​

2579
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី (​ភ្លះ​សាច់​ត្រី​) ៤​ខាំ​
– គល់​ស្លឹកគ្រៃ (​ហាន់​)
– សណ្ដែកបណ្ដុះ​
– រំដេង
– ខ្ទឹមស ៥-៦ កំពឹស​
– ជី​ក្រហម​
– ម្ទេស​
– ស្លឹក​ក្រូចសើច (​ហាន់​ឆ្មារៗ​)
– ប្រហុក ឬ​ទឹកត្រី ៥​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ២​ផ្លែ​

+ វិធី​ធ្វើ​
– បុក​រំដេង ខ្ទឹមស និង​ស្ករស ជាមួយគ្នា រួច​យកទៅ​ប្រឡាក់​ជាមួយ​សាច់​ត្រី​ដែល​ភ្លះ​តូចៗ ដាក់​ទឹកត្រី ច្របាច់​ក្រូចឆ្មារ ដាក់​គល់​ស្លឹកគ្រៃ និង​ស្លឹក​ក្រូច រួច​ច្របល់​ឲ្យ​សព្វ ពាក់​ស្រោមដៃ​ច្របាច់ ពូត​ទឹក​ចេញ រួច​ស្រង់​ដាក់​ចាន​ទុក​មួយអន្លើ​
– ប្រើ​ទឹកត្រី ឬ​ទឹកប្រហុក ចាក់​ចូល​ខ្ទះ​ឲ្យ​កូរ​ឲ្យ​ឈ្ងុយ​បន្តិច បន្ទាប់មក​ដាក់​សាច់​ត្រី​ដែល​ពូត ហើយ​ចូល ទុក​ឲ្យ​ឆ្អិន ឬ​ឆ្អិន​តិចៗ​ក៏បាន​តាម​ចំណូលចិត្ត បន្ទាប់មក​ដាក់​សណ្ដែក​បណ្ដុះ​ចូល​ឆា ឲ្យ​ចូលជាតិ​សឹម​ដួស​ដាក់​ចាន បេះ​ជី និង​ហាន់​ម្ទេស​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Khmer healthy food

#