ភ្លាសាច់គោ​អង្ករលីង​

956
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់គោ (​សាច់​ភ្លៅ​ក្រហម​គ្មាន​ខ្លាញ់​) ៣​ខាំ​
– អង្ករលីង ២​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– គល់​ស្លឹកគ្រៃ ២​គល់​
– ខ្ទឹមស ៧​កំពឹស​
– ក្រូចឆ្មារ ២​ផ្លែ​
– ម្ទេស​ហុយ ១​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ២​មើម​
– ជី​អង្កាម​
– ជីរ​ណា​
– ស្លឹក​ខ្ទឹម
– ជីក្រហម

+ វិធី​ធ្វើ​
– លាង​សាច់គោ​ឲ្យ​ស្អាត ហាន់​ជា​ដុំ​តូចៗ​
– ហាន់​គល់​ស្លឹកគ្រៃ ជីរ​ណា ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ម្ទេស ឲ្យ​ល្អិតៗ ហាន់​ខ្ទឹមស​ជា​បន្ទះៗ​
– យក​សាច់គោ​ដែល​ហាន់​ហើយ ដាក់​គ្រឿង​ទឹកត្រី អង្ករលីង ស្ករស ច្របាច់​ក្រូចឆ្មារ ដាក់​គល់​ស្លឹកគ្រៃ ជីរ​ណា ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ម្ទេស​ហុយ ចូល​រួច​កូរ​ឲ្យ​សព្វ​គ្រឿង ដួស​ដាក់​ចាន បន្ថែម​ខ្ទឹមស ម្ទេស និង​ជី​អង្កាម ជីរក្រហម រួច​ជាការ​ស្រេច ៕ ប្រភព​: chahna​