ភ្លា​កោះមាន់​

1753

+ គ្រឿងផ្សំ​
– កោះមាន់ ៤​ខាំ​
– ម្ទេស​ស្រស់ ១០​គ្រាប់​
– ខ្ទឹមក្រហម ១​មើម​
– ប៉េងប៉ោះ​២​ផ្លែ​
– ជី​វ៉ាន់ស៊ុយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ទឹកម្ទេស​ហិ​រ កន្លះ​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ​២​ផ្លែ​
– ស្លឹក​ក្រូច ៥​សន្លឹក​
– គល់​ស្លឹកគ្រៃ ២​គល់​
– ខ្ទឹមស ៥​កំពឹស​

+ វិធី​ធ្វើ​
– ជាដំបូង​ធ្វើ​កោះមាន់​លាង​វា​ឲ្យ​ស្អាត បន្ទាប់មក​ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​ឲ្យ​ពុះ ដំគល់​ស្លឹកគ្រៃ ខ្ទឹមស និង​ដាក់​ស្លឹក​ក្រូច​ចូល រូ​ច​ចាក់​កោះមាន់​ចូល​ស្ងោរ​ឲ្យ​ឆ្អិន​ទើប​ស្រង់​ចេញ​
– បុក​ម្ទេស​ឲ្យ​ម៉ត់​ដាក់​ក្នុង​ចាន​ធំ​មួយ រួច​ដាក់​ទឹកត្រី ទឹកម្ទេស ស្ករស ច្របាច់​ក្រូចឆ្មារ​ដាក់ រួច​ច្របល់​ឲ្យ​រលាយ​គ្រឿង សឹម​ដាក់​កោះមាន់ ហាន់​ប៉េង​បោះ និង​ហាន់​ជី​វ៉ាន់ស៊ុយ ចូល​ច្របល់​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna Mint