ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ​ពងអង្ក្រង ៣​ខាំ​
– ​ទឹកត្រី ២​ស្លាបព្រា​បាយ​
– ​ទឹកប្រហុក ១​ស្លាបព្រា​បាយ​
– ​ក្រូចឆ្មារ ១​ផ្លែ​
– ​ម្ទេស​ស្រស់ ៣​គ្រាប់​
– ​ម្ទេស​ហុយ ១​ស្លាបព្រា​បាយ​
– ​អង្ករលីង ១​ស្លាបព្រា​បាយ​
– ​ជីរអង្កាម​
– ​ជីរ​ក្រហម​
– ​ជីររណា​
– ​ខ្ទឹមក្រហម ២​មើម​
– ​ស្លឹក​ខ្ទឹម​

+ ​វិធី​ធ្វើ​
– ​លាង​ពងអង្ក្រង​ឲ្យ​ស្អាត រួច​ដាក់​គ្រឿង​ទឹកត្រី ទឹកប្រហុក អង្ករលីង ម្ទេស​ហុយ ច្របាច់​ក្រូចឆ្មារ ហាន់​ម្ទេស​ស្រស់ ស្លឹក​ខ្ទឹម ខ្ទឹមក្រហម និង​ជីររណា​ឲ្យ​ល្អិតៗ​ដាក់​ច្របល់​ជាមួយ​ពងអង្ក្រង​ឲ្យ​សព្វ ទើប​ហាន់​ស្លឹក​ខ្ទឹម និង​ដាក់​ជីរ​ក្រហម​តាម​ក្រោយ​ច្របល់​ឲ្យ​សព្វ​គ្រឿង​ម្ដងទៀត បេះ​ជីរអង្កាម​ដាក់ ពីលើ​រួច​ជាការ​ស្រេច (​អាច​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ​ផ្សេងៗ​តាម ចំណង់​ចំណូលចិត្ត​) ៕ ប្រភព​: zomx and foods​