ភ្លា​មឹក​ពីងពាង​

654
ចែករម្លែក

+ គ្រឿងផ្សំ​
– មឹក​ពីងពាង ៤​ខាំ​
– ខ្ទឹមបារាំង ១​មើម​
– ជីរវ៉ាន់ស៊ុយ​
– ម្ទេស​ឆា ១​ស្លាបព្រា​បាយ​
– ខ្ទឹមស ៨​កំពឹស​
– ម្ទេស ៥​គ្រាប់​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ទឹក​ស្ករ ១​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ៤​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ស្រុះ​មឹក​ឲ្យ​ឆ្អិន​ហាន់​ជា​ដុំៗ​, ហាន់​ខ្ទឹមបារាំង និង​ជីរវ៉ាន់ស៊ុយ ទុក​មួយអន្លើ​
– បុក​ខ្ទឹមស និង​ម្ទេស​ឲ្យ​ម៉ត់ ដាក់​ក្នុង​ចាន​ធំ​មួយ លាយ​ជាមួយ​ម្ទេស​ឆា ទឹកត្រី ទឹក​ស្ករ ទឹកក្រូច​ឆ្មារ កូរ​ឲ្យ​រលាយ​គ្រឿង សឹម​ដាក់​មឹក ខ្ទឹមបារាំង និង​ជីរវ៉ាន់ស៊ុយ​ចូល​ច្របល់​ឲ្យ​សព្វ រួច​ជាការ​ស្រេច ៕ ប្រភព​: Finfin Cooking​