ភ្លា​រត​នះ​គី​រី​

161

+ គ្រឿងផ្សំ​
– សាច់គោ យក​សាច់គោ​ល្អ​ខ្ចី ហើយ​ផុយ (​លាង​ទឹក​អោយ​ស្អាត ហាន់​ជា​បន្ទះ​ស្ដើងៗ​)
– ម្ទេស​ប្លោក​លឿង​, ម្ទេស​ប្លោក​ក្រហម (​លាង​ទឹក​អោយ​ស្អាត ហាន់​ជាស​សៃ​តូចៗ​)
– ខ្ទឹមបារាំង (​លាង​ទឹក​អោយ​ស្អាត ហាន់​ជា​បន្ទះ​ស្ដើងៗ​)
– ត្រប់ស្រួយ (​លាង​ទឹក​អោយ​ស្អាត ហាន់​ជា​បន្ទះ​ស្ដើងៗ​)
– សណ្ដែកកួរ (​លាង​ទឹក​អោយ​ស្អាត កាត់​ជា​កង់ៗ ខ្លី​ល្មម​)
– ជីរអង្កាម ( បេះ​អោយ​ស្អាត រួច​យកទៅ​លាង​ទឹក​)
– សាឡា​ត់​, នឹង​សាឡា​ត់​ពណ៌​ស្វាយ (​បេះ​លាង​ទឹក​អោយ​ស្អាត កាត់​ជា​កង់​ខ្លីៗ​ល្មម​)
– ប៉េងប៉ោះ ( លាង​ទឹក​អោយ​ស្អាត​ពុះ​ជា​បួន )
– អង្ករលីង​
– អំបិល​
– បី​ចេង​
– ស្ករស​
– ក្រូចឆ្មារ ឬ ទឹកក្រូច​ឆ្មារ​
– ប្រហុក​ឆៅ (​ចិញ្ច្រាំ​អោយ​ម៉ត់​)
– រំដេង
– គល់​ស្លឹកគ្រៃ
– ស្លឹក​ក្រូចសើច (​លាង​ទឹក​អោយ​ស្អាត ហាន់​ប​ញ្ឈិ​ត​ស្ដើងៗ​)
– ខ្ទឹមស
– ខ្ទឹមក្រហម
– ម្ទេស (​លាង​ទឹក​អោយ​ស្អាត ចិញ្ច្រាំ​ចូលគ្នា​អោយ​ម៉ត់​)

+ វិធី​ធ្វើ​៖
– ដាំទឹក​បន្តិច​សំរាប់ យកមក​ធ្វើជា​ទឹកប្រហុក ទឹក​ពុះ​រួច​យក​ប្រហុក​ចិញ្ច្រាំ ដាក់ចូល​ចាន​ល្មម ចាក់ទឹក​ដាំ​ពុះ​ចូល​រួច​ចាក់ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស​ចិញ្ច្រាំ ស្ករស អំបិល ទឹកក្រូច​ឆ្មារ បី​ចេង ចូល​កូរ អោយ​សព្វ​ដាក់​សាច់គោ​ចូល រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ភ្លក់​រស់ជាតិ​តាម​ចំណូលចិត្ត រួច​ទុក​មួយអន្លើរ​
– យក​បន្លែ​ដែល​ហាន់​រួច ដាក់ចូល​ចាន​ដែល​ធំ​មួយ យក​សាច់គោ​ដែល​ត្រាំ​ទឹកប្រហុក មកចាក់ ចូល​ជាមួយ​បន្លែរ ច្របល់​ថ្នមៗ រួច​ដាក់​អង្ករលីង​, ជីរអង្កាម ចូល​ច្របល់​ម្ដងទៀត ថ្នមៗ រួច​បន្ថែម​ម្ដងទៀត អង្ករលីង ជាការ​ស្រេច ៕ ប្រភព​: ផ្ទះ​មុខម្ហូប​