ភ្លុក​ដំរី​បានមកពី​ការសម្លាប់​ដំរី​ជាង​៣០០​ក្បាល​ត្រូវបាន​រឹបអូស​នៅ​ព្រំដែន​ស៊ូដង់​ខាងត្បូង​និង​អ៊ូ​ហ្គ​ង់​ដា ដោយសារ​បច្ចេកវិជ្ជា​ស្កែ​ន​របស់​អង់គ្លេស​

281
ចែករម្លែក

​ទំហំ​នៃ​ការសម្លាប់​រង្គាល​ក្នុង​ឧស្សាហកម្ម​ដំរី​សម្រាប់​យក​ភ្លុក​ត្រូវបាន​លាតត្រដាង បន្ទាប់ពី​ក្រុម​អាជ្ញាធរ​បាន​រឹបអូស​ភ្លុក​ដំរី​ចំនួន ៧៥០ ដែល​លាក់​នៅក្នុង​ឈើ​តម្លៃ ៦,៥ លាន​ផោន (៨,៣២ លាន​ដុល្លារ​)​។​

​ម៉ាស៊ីន​ស្កែ​ន​ដែល​ផ្តល់ឱ្យ​ដោយ​ចក្រភព​អង់គ្លេស​ត្រូវបាន​ប្រើ​ដើម្បី​ស្កែ​ន​កុងតឺន័រ​ដឹកទំនិញ ដែល​កំពុង​ដឹកជញ្ជូន​តាមផ្លូវ​ឆ្លងកាត់​ទ្វីបអាហ្វ្រិក​។​

​សត្វ​ដំរី​ប្រហែល ៣២៥ ក្បាល​ត្រូវបាន​គេ​សម្លាប់​ដើម្បី​ផ្តល់​ភ្លុក​ដំរី​ដែល​រកឃើញ​ក្នុង​កុងតឺន័រ​ទាំងនោះ​។​

​ក្រៅពី​ភ្លុក​ដំរី ស្រកា​ដែល​យកចេញ​ពីស​ត្វ​ពង្រូល​ជិត​ផុត​ពូជ​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​ទូ​កុងតឺន័រ​ផងដែរ​។​

​បុរស​វៀតណាម​ពីរ​នាក់ ដែល​កំពុង​ដឹកទំនិញ​ខុសច្បាប់​នេះ ត្រូវបាន​ចាប់ខ្លួន​។​

​ម៉ាស៊ីន​ស្កែ​ន​ទំនើប​នេះ​ត្រូវ​បានផ្តល់​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​អន្តរជាតិ​ទៅ​អាជ្ញាធរ​គយ​អ៊ូ​ហ្គ​ង់​ដា​។​

​ទំនិញ​សត្វព្រៃ​ខុសច្បាប់​ទាំងនេះ​ត្រូវបាន​រឹបអូស​បាន​នៅក្នុង​ទីក្រុង Elegu នៅ​ភាគ​ខាងជើង​អ៊ូ​ហ្គ​ង់​ដា​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ស៊ូដង់​ខាងត្បូង​កាលពី​ថ្ងៃទី ៣១ ខែមករា​។​

​អាជ្ញាធរ​គយ​អ៊ូ​ហ្គ​ង់​ដា​សង្ស័យ​ទំនិញ​នេះ​មាន​ប្រភពដើម​ចេញពី​សាធារណរដ្ឋ​កុង​ហ្គោ និង​បន្ទាប់មក​ត្រូវបាន​រត់ពន្ធ​តាមរយៈ​ស៊ូដង់​ខាងត្បូង​ចូលមក​អ៊ូ​ហ្គ​ង់​ដា​៕ ដោយ៖ កញ្ញាដាលីស