ភ្លុក​ដំរី​៣​តោន ចាប់បាន​នៅ​វៀតណាម​

1087
ចែករម្លែក

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​៩ កក្កដា​ថា ក្រុម​អាជ្ញាធរ​វៀតណាម បាន​ចាប់បាន​ភ្លុក​ដំរី ជិត​៣​តោន ដែល​បាន​លាក់​នៅ​ជាមួយ​ប្រអប់​ផ្លែឈើ​ជាច្រើន ។ នេះ​ជាការ​ចាប់បាន​ភ្លុក​ដំរី​ដ៏​ច្រើន ចុងក្រោយ​បំផុត​នៅ​ប្រទេស​នេះ​។​

ប៉ូលិស​នៅ​ខេត្ត​ថា​ញ់​ហ័​រ (Thanh Hoa) បាន​រកឃើញ​ភ្លុក​ដំរី​ទម្ងន់​សរុប​២,៧​តោន​នៅក្នុង​ប្រអប់​ក្រដាស​ជាច្រើន​​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ដឹកទំនិញ​មួយ ដែល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហាណូយ ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នៅ​វេ​ប​សាយ​របស់​ប៉ូលិស​ខេត្ត​នេះ ។​

​សេចក្តីរាយការណ៍​នេះ បាន​និយាយថា “​នេះ​ជាការ​ចាប់បាន​ភ្លុក​ដំរី​ដែល​លួច​នាំចូល​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាននៅ​ខេត្ត​ថា​ញ់​ហ័​រ​”​។​

បណ្តាញសារព័ត៌មានរ​ដ្ឋ​របស់​វៀតណាម បាន​និយាយថា​ភ្លុក​ដំរី​ទាំងនេះ មាន​ប្រភព​ចេញពី​អាហ្វ្រិក​ខាងត្បូង​។​

កាសែត Tuoi Tre របស់​វៀតណាម បាន​និយាយថា អ្នកបើករថយន្ត​នេះ បាន​និយាយថា គាត់​មិន​បានដឹង​អ្វីដែល​គាត់​បាន​កំពុង​ដឹក​នោះទេ ។

ប៉ូលិស​មិនបាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែមទៀត​ទេ នៅពេលដែល ត្រូវបាន​ទាក់ទង​សួរនាំ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​កាលពី​ថ្ងៃអាទិត្យ​៕ ដោយ ៖សុខា

ភ្លុក​ដំរី​ទម្ងន់​សរុប​២,៧​តោន​នៅក្នុង​ប្រអប់​ក្រដាស់​ជាច្រើន ត្រូវបាន​រកឃើញ​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ដឹកទំនិញ ដែល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហាណូយ