ភ្លើងឆាបឆេះកម្ទេចក្រណាត់យ៉ាងសន្ធោសន្ធៅនៅ ខណ្ឌពោធិ៍សែនជ័យ

214
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ មានអគ្គិភ័យដែលឆាបឆេះគំនរកម្ទិចក្រណាត់នៅក្នុងដីឡូមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ ព្រមទាំងជន​ជាតិ​ចិន ដែលដេកក្នុងដីឡូនោះ ជួយយកបំពង់បាញ់ពន្លត់និងសមត្ថកិច្ច ជួយអន្តរា​គមន៍ ។ ហេតុការណ៏គ្រោះអគ្គិភ័យនេះកើតឡើង កាលពី វេលា មម៉ោង៣ និង១៥ នាទី​ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ដីឡូ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីអ្នកបកប្រែបានឲ្យដឹងថាគំនរកម្ទិចក្រណាត់មានទំហំជិតមួយហិតា ខ្វះតែ៥A​ប៉ុន្មោះនិងមានរោងកម្មករជញ្ជាំងថ្ម ប្រក់ស័ង្កសី ដែលនៅក្នុងដីឡូរនោះម្ចាស់ ទីតាំងមានឈ្មោះ ពី ជាជនជាតិចិន និងកូនមានឈ្មោះទី ចិនដូចគ្នា។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមាន មនុស្ស៣នាក់បានដើរអើតចុះ អើតឡើងក៏បោះអីចូល បង្កផ្សែងហ៊ុយចេញពីក្នុងគំនរកម្ទិចក្រណាត់បាន បង្កជាអគ្គីភ័យឆាបឆេះ ភភ្លាមៗនោះក៏មានជនឆ្លៀតឪកាសបានចូលលួចការបូបស្ពាយពាក់ឈាងទៅបាត់ ក្នុងនោះមានលុយចំនួន១០០០$។ ប្រជាពលរដ្ឋ និងជនជាតិចិនបាន យកបំពុងពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើន បំពុង ថែមទាំងយកធុងមកដងទឹកជះនៅតែមិនរលត់ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ ដើម្បីបង្កាមិនអោយរាលដាលឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋ។

លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មាន នេះកម្លាំងនគរបាលពន្លត់អគ្គិភ័យ បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលា ម៉ោង៦ព្រឹកនៅថ្ងៃខែឆ្នាំដដែលមិនទាន់រលត់ នៅឡើយ។

លោកនាយការិយាល័យបានបញ្ជាក់ផងដែរ ថាពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ ចំនួន១៣ ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ទាំង១៣គ្រឿង នៅបន្តបាញ់តទៅទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុនៃការឆាបឆេះនេះសង្ស័យមានគេលួចដុត និងទំហំនៃការខូចខាតអស់កម្ទិចក្រណាត់អស់ជាច្រើនថង់ ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងៗទៀតឡើយ និងមិនមានអ្នករងរបួស ឬ ក៏ស្លាប់នោះទេ៕B/