ភ្លើងឆាបឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ភ្នំ​ក្រោម​ខេត្តសៀមរាប​អស់​ចំនួន​៥​ហិកតា

460
ចែករម្លែក
  • 29
    Shares

ដោយ​គូលែន​/​សៀមរាប​៖​កាលពី​វេលា​ម៉ោង​១​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩​នេះ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ ស្ថិតនៅ​ចំណុច​តំបន់ភ្នំ​ក្រោម​ក្នុង​សង្កាត់​សៀមរាប​ខេត្តសៀមរាប​។​រហូតមកដល់​វេលា​រសៀល​ថ្ងៃ​ដដែល​នេះ​ទោះបី​មានការ​អន្តរាគមន៍​ព​ន្ល​ត់​ពី​ខាង​រថយន្ត​អគ្គិភ័យ​ស្នងការ​នគរបាល​ខេត្ត​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​យ៉ាងណាក៏ដោយ​ក៏​ភ្លើង​បាន​បំផ្លាញ​ព្រៃ​អស់​ចំនួន​៥​ហិកតា​។

​លោក​វរសេនីយ៍ឯក ណុប​សារ៉ាក់​អធិការនគរបាល​ក្រុង​សៀមរាប​បានឱ្យដឹងថារ​ហូត​មកដល់ពេលនេះ យើង​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​បាន​ទាំងស្រុង​សរុប​អស់​៥​ហិកតា ក្នុងចំណោម​ព្រៃ​ចំនួន​១០​ហិកតា​។

លោក​បាន​និយាយ​បន្តថា​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ចំនួន​៤​គ្រឿង​និង​របស់​ខាង​កងរាជអាវុធហត្ថ​ចំនួន​២​គ្រឿង​ត្រូវបាន​ចេញមក​អន្តរាគមន៍​ក្នុង​ហេតុការណ៍​នេះ​។​ដើម្បី​ការពារ​កុំ​ឲ្យ​រាលដាល​ឆេះ​បន្ត​ដល់ផ្ទះ​ប្រជាពលរដ្ឋ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ភ្លើង​នៅតែ​បន្ត​ឆេះ​បន្តិចបន្តួច​៕S/

​រូបភាព​៖​ភ្លើងព្រៃ​កំពុង​ឆេះ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ភ្នំ​ក្រោម ខេត្តសៀមរាប​៕​គូលែន​