ភ្លើងព្រៃ​នៅ​កាលីហ្វ័រ​ញ៉ា​ខាងជើង​ចាត់ទុកជា​ភ្លើង​ព្រៃធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

2867
ចែករម្លែក

អគ្គិភ័យពីរនៅកាលីហ្វ័រញ៉ាខាងជើងបង្កឡើងដោយរុក្ខជាតិស្ងួតក្រៀមនិងអាកាសធាតុក្តៅ រួមនឹងខ្យល់ខ្លាំងបានកាន់តែរាលដាលកាលពីថ្ងៃចន្ទទី៦សីហានិងក្លាយជាភ្លើងឆេះព្រៃធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ។

ភ្លើងព្រៃទាំងពីរឆេះនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីគ្នានិងបំផ្លាញព្រៃប្រមាណ១.១៤៨,៤គីឡូម៉ែត្រការ៉េ។អគ្គិភ័យនៅខាងជើងក្រុងសាន់ ហ្រ្វានស៊ីស្កូ បានបំផ្លាញផ្ទះ៧៥។

យន្តហោះរបស់កងទ័ពអាកាសអាមេរិកទម្លាក់ទឹកសាប៊ូលើភ្លើងនៅជើងភ្នំមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យទី៥សីហា

ភ្លើងព្រៃលើកនេះធំជាងភ្លើងព្រៃកាលពីខែធ្នូមុននៅកាលីហ្វ័រញ៉ាខាងត្បូង ដែលបានបំផ្លាញព្រៃអស់១.១៤០,៨​ហិចតា និងសម្លាប់មនុស្ស២នាក់ ព្រមទាំងបំផ្លាញអាគារនិងផ្ទះជាង១ពាន់។

អាកាសធាតុកាន់តែក្តៅបណ្តាលមកពីការប្រែប្រួលអាកាសធាតុ កំពុងធ្វើអោយរុក្ខជាតិក្រៀមស្វិត ដែលវារឹតតែងាយស្រួលអោយភ្លើងឆេះកាន់តែលឿនចាប់ពីតំបន់ជនបទរហូតជាយក្រុង ខណៈអ្នកពន្លត់ភ្លើងជាង១៤.០០០នាក់កំពុងតស៊ូនឹងភ្លើងព្រៃជាង១០នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា។

អគ្គិភ័យលើកនេះសម្លាប់អ្នកពន្លត់ភ្លើង២នាក់និងអ្នកស្រុក៤នាក់ព្រមទាំងបង្ខំអោយមនុស្សជាង៣៨.០០០នាក់ចាកចេញពីផ្ទះរបស់គេ៕ដោយ៖វាសនា