ភ្លើងស្តុប​បំបាំងកាយ​បាន​បង្ហា​ញ​ខ្លួន​មកវិញហើយ

985
ចែករម្លែក

ដោយៈ​គ​ន្ធា /​ភ្នំពេញៈ​អ្នកធ្វើដំណើរ​ទាំងឡាយ​បាន​សម្តែង​នូវ​ត្រេកអរ​ចំពោះ​មន្ទីរជំនាញ​​ពាក់ព័ន្ធ​ដែល​បាន​កាប់​លះ​មែកឈើ​ដ៏​ស្រមេមស្រមាម​ហើយ​បាំង​ជិត​ភ្លើងស្តុប​ចរាចរណ៍​ដ៏​មមាញឹក​មួយកន្លែង​ជាច្រើន​ថ្ងៃខែ​មកហើយ​នោះ​។​

ភ្លើងស្តុបបានបង្ហាញខ្លួនមកវិញក្រោយការកាប់ក្រីមែកឈើដែលបាំងជិតពីមុន(គន្ធា)

​កាលពី​ថ្ងៃទី​១​៤ខែមីនា គេហទំព័រ​រស្មី​កម្ពុជា​បាន​ផ្សាយ​អំពី​ភ្លើងស្តុប​បំបាំងកាយ​មួយកន្លែង​ដែល​ស្ថិតនៅ​លើផ្លូវ ២៧១​នៅ​ជិត​មន្ទីរពេទ្យ​រុស្សី​ដែល​នៅក្នុង​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​និង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ដោយសារ​មែកឈើ​និង​ស្លឹកឈើ​បាំង​ជិត​នេះ​បានធ្វើ​ឲ្យ​អ្នកដំណើរ​ពិបាក​ក្នុងការ​សម្គាល់​ទៅ​លើ​ភ្លើង​សញ្ញា​ចរាចរណ៍​មួយ​នេះ​។​អ្នកដំណើរ​ក៏​រអ៊ូរទាំ​ចំពោះ​ការមិន​យកចិត្តទុកដាក់​ពី​មន្ទីរ​ពាក់ព័ន្ធ​ដែលទុក​ឲ្យពលរដ្ឋជួបការលំបាក។​

​ប៉ុន្តែ​ពេលនេះ​ភ្លើងស្តុប​មួយ​នេះ​ត្រួវបាន​រំដោះ​ហើយដោយ​ការកាប់​ក្រី​យក​មែកឈើ​ដែលជា​ឧបសគ្គ​នេះ​ចេញ​។   ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​រីករាយ​ចំពោះ​សកម្មភាព​នេះ ហើយ​សង្ឃឹម​អ្នកជំនាញ​នឹង​តាម​ពិ​និត្យនៅ​ទីកន្លែង​ផ្សេងៗ​ទៀត ៕MN​

ភ្លើងស្តុបមុនពេលកាប់ក្រីមែកឈើចេញ