ដោយៈគន្ធា/ ភ្នំពេញៈពេលធ្វើដំណើរនៅលើផ្លូវ២៧១នៅម្ដុំជិតមន្ទីពេទ្យរុស្សី យើងបានឃើញប្រជាពលរដ្ឋជាអ្នកដំណើរបាននាំគ្នាឈប់រងចាំភ្លើងស្តុប ។តែខ្ញុំបាទរកមើលភ្លើងស្តុបខាងមុខមិនឃើញសោះ ដោយសារតែភ្លើងស្តុបខាងមុខវាលាក់ខ្លួនក្នុងដើមឈើដែលនៅលើចិញ្ចើមផ្លូវ ។ដូចនេះសង្ឃឹមផ្នែកជំនាញជួយដោះស្រាយចំណុចនេះផងដើម្បីសម្រួលដល់ការធ្វើចរាចរ។
ចំណុចភ្លើងស្តុបនេះម្ខាងស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងម្ខាងផ្លូវទៀតស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ រូបភាពនេះថតនៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០១៨៕MN