ភ្លើង​ឆេះ​ការដ្ឋាន​សំណង់​អគារ​កម្ពស់​២៤​ជាន់​នៅ​កូរ៉េខាងត្បូង សម្លាប់​មនុស្ស​២​នាក់ និង​របួស​៣៧​នាក់​

3067
ចែករម្លែក
  • 17
    Shares

​ក្រុម​អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​បាន​និយាយថា អគ្គិភ័យ​មួយ​ឆាបឆេះ​នៅ​ការដ្ឋាន​សំណង់​អាគារ​ផ្ទះល្វែង ដែល​កំពុង​សាងសង់​នៅ​ទីក្រុង Sejong​ប្រទេស​កូរ៉េខាងត្បូង​កាល​​ពីថ្ងៃ​អង្គារ​ទី​២៦​មិថុនា ដោយបាន​សម្លាប់​មនុស្ស​២​នាក់​បាត់​ខ្លួន​ម្នាក់​និង​៣៧​នាក់​ទៀត​រងរបួស​។​

​អ្នកនាំពាក្យ​អង្គភាព​ពន្លត់​អគ្គិភ័យ​បាន​និយាយថា កម្មករ​ចិន​១៤​នាក់​ក្នុងចំណោម​អ្នកស្លាប់​និង​របួស​ទាំងនោះ ប៉ុន្តែ​វា​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​អ្នកស្លាប់ ជា​ជនជាតិ​​ចិន​ឬ មិនមែន​នោះទេ​។​

​អ្នកនាំពាក្យ​នេះ បាន​ប្រាប់​សារព័ត៌មាន​AFP​ថា អគ្គិភ័យ ដែល​បាន​ឆាប់ឆេះ​នៅ​អគារ​កម្ពស់​២៤​ជាន់​នោះ គឺ​ទំនងជា​បានចាប់ផ្តើម​ឆេះ​នៅ​កន្លែង​ចត​រថយន្ត​នៅក្រោម​ដី​៕ដោយ:វាសនា

​អគ្គិភ័យ ដែល​បាន​ឆាប់ឆេះ​នៅ​អគារ​កម្ពស់​២៤​ជាន់​នោះ​ដែល​កំពុង​សាងសង់​

#