ភ្លើង​ឆេះ​តូប​លក់ដូរ​របស់​អាជីវ​ករ​ខ្មែរ​នៅ​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​

1096
ចែករម្លែក
  • 62
    Shares

ដោយ​:​ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​-​ថៃ​:​ភ្លើង​ឆេះ​តូប​ជួរ​បេ​(B)​លក់ដូរ​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨​តែទំហំមិនធំទេ។
អគ្គិភ័យ​ខាងលើ​ពុំទាន់​ដឹង​ពី​មូលហេតុ​ប្រាកដ​ទេ បើទោះបីជា​ប្រភព​ខ្លះ ស្រង់​សំដី​សមត្ថកិច្ច​ថៃ ថា អាចមកពី​ទុស្សេ​ខ្សែភ្លើង​ក៏ដោយ​។​អគ្គិភ័យ​នោះ​ក៏​មិនមាន​ព័ត៌មាន​ពី​ការបង្ក​គ្រោះថ្នាក់​ដល់​មនុស្សនិង​ក៏​មិនទាន់​ដឹង​ទំហំ​ខូចខាត​អស់​ប៉ុន្មាន​ដែរ។
គួរបញ្ជាក់ថាផ្សាររោងក្លឿស្ថិតនៅព្រំដែននៃប្រទេសថៃជាប់នឹងក្រុងប៉ោយប៉ែតខេត្តបន្ទាយប្រទេសកម្ពុជា​៕ សរន​

#