ភ្លើង​ឆេះ​បំផ្លាញ​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុង​ដោយសារ​ទុស្សេ​ខ្សែរ​ភ្លើង​

200
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​អគ្គិភ័យ​បាន​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទាំងស្រុង​ស្ថិតក្នុង​ភូមិ​ព្រៃ​គ្រី​ជើង​ឃុំ​ព្រៃ​គ្រី​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ។​នៅក្នុងពេល​កើតហេតុ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​របស់​អធិការដ្ឋាន​នគរ​​បាល​ស្រុក​ជល​គិរី​បានចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​ទើប​ភ្លើង​មិនអាច​ឆេះ​រាលដាល​ទៅ​កន្លែង​ផ្សេងទៀត​បាន ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ផ្ទះ​ដែល​ត្រូវ​អ​គិ​ភ័យ​ឆេះ​បំផ្លាញ​នេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ក្រាល​ក្តា​ដែលមាន​ម្ចាស់​ឈ្មោះ​សោ​អៃ​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​។​ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​សង្គម​នេះ​ត្រូវ​សមត្ថកិច្ច​ដាក់​ការសង្ស័យថា​បណ្តាលមកពី​ទុស្សេ​ខ្សែរ​ភ្លើង​៕S/​