ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​នៅ​កូរ៉េខាងត្បូង ដោយ​បណ្តាល​ឱ្យ​ជម្លៀស​មនុស្ស​រាប់ពាន់​នាក់​

513
ចែករម្លែក
  • 543
    Shares

​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap បាន​រាយការណ៍​កាលពី​ដើម​សប្តាហ៍​នេះ​ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានប្រកាស​ស្ថានភាព​នៃ​គ្រោះមហន្តរាយ​ជាតិ​នៅ​ខេត្ត​ហ្គាង​វ៉ុន​​ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​រត់​ចេញ​។​

​សារព័ត៌មាន Sky News បាន​និយាយថា​អ្នក​ពន្លត់​អគ្គិភ័យ​ជាង​៣.០០០​នាក់​បាន​ចូល​រួមការ​ខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​អណ្តាតភ្លើង​ដែល​ឆេះ​បំផ្លិចបំផ្លាញ​នៅ​តំបន់​​ជាច្រើន​នៃ​ប្រទេស​នេះ​។ កងទ័ព​ក៏​បាន​បញ្ជូន​ទាហាន​យ៉ាងហោចណាស់​១៦.៥០០​នាក់​និង​ឧទ្ធម្ភាគចក្រ​៣២​គ្រឿង​ដើម្បី​ជួយ​ពួកគេ​ក្នុង​ការបញ្ឈប់​គ្រោះ​មហន្តរាយ​នេះ​ដែល​បាន​​ធ្វើឱ្យ​ប៉ះពាល់​ដី​ព្រៃ​យ៉ាងហោចណាស់​៥២៥​ហិកតា​។​

​បណ្តាញ​សារព័ត៌មាន​បាន​រាយការណ៍​ថា មនុស្ស​២.២៦៣​នាក់​ត្រូវបាន​ជម្លៀសចេញ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ដែល​សាលារៀន​ចំនួន​៥២ ត្រូវ​បាន​បិទ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​នេះ​។​

​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​លោក​Lee Nak-yeon បាន​និយាយ​រួចហើយ​ថា​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​ក្លាយជា​មហន្តរាយ​ធំ​បំផុត​នៅក្នុង​តំបន់​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ​នេះ​បើ​ប្រៀបធៀប​វា​ទៅ​នឹង​អគ្គិភ័យ​ដែល​បាន​កើង​ឡើង​នៅ​ស្រុក​វ៉ាង​យ៉ាង​(Yangyang )​នៅក្នុង​ខេត្ត​នេះ កាលពី​ឆ្នាំ​២០០៥ ៕ដោយ៖សុខា

មនុស្ស​២.២៦៣​នាក់​ត្រូវបាន​ជម្លៀសចេញ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ដែល​សាលារៀន​៥២ ត្រូវ​បាន​បិទ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​នេះ​