ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​៖ បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពីបទ​លួច​ដុត​ព្រៃ​

320
ចែករម្លែក

​បុរស​ម្នាក់​នៅ​រដ្ឋ​ញូ​វ សោត វេលស៍​(New South Wales) ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ដុត​ឱ្យ​ឆេះ​ព្រៃ​បង្ក​ការបំផ្លិចបំផ្លាញ​ខ្លាំង​នៅ​រដ្ឋ​វិច​ធឺ​រៀ​(Victoria) នេះ​ស្ថិត​ក្រោម​ការ​គំរាម​សម្លាប់​និកំ​ហឹង​ពី​ប្រជាជន​មូលដ្ឋាន នៅពេល​មនុស្ស​៣​នាក់​បាន​ស្លាប់​ដោយ​អគ្គិភ័យ​នៅ​ជិត​នោះ​។​

​បុរស​ឈ្មោះ​ម៉ៃ​ឃើ​ល ទ្រឿង អាយុ​៣៦​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន​ដោយ​ពួក​អ្នកស្រុក​នៅ​ទីក្រុង​ច​ន​សុន​វី​ល​ក្នុង​រដ្ឋ​វិច​ធឺ​រៀ ដែល​កំពុង​ជួប​វិបត្តិ​​ភ្លើង​ឆេះ​ព្រៃ​នេះ ។​

​បុរស​ដែល​ត្រូវ​បាប់​ខ្លួនេះ បាន​ប្រឈម​នឹង​ហ្វូង​អ្នកស្រុក​ដែល​ខឹងសម្បារ​នៅពេល​គាត់​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ ចំពោះ​ការចោទប្រកាន់​ពី​បទ​ដុត​ព្រៃ​ឱ្យ​ឆេះ​។​

​ផ្ទៃដី​ព្រៃ​ជាង​កន្លះ​ពាន់​លាន​ហិកតា​នៅ​រដ្ឋ​វិច​ធឺ​រៀ ត្រូវបាន​ភ្លើង​ឆេះ​ដោយ​បំផ្លាញ​ផ្ទះ​រាប់សិប​ខ្នង​និង​ធ្វើឱ្យ​សហគមន៍​ដាច់ស្រយាល​ជាច្រើន​គ្មាន​អគ្គិសនី​ប្រើ​​ប្រាស់​និង​ដាច់​ការទាក់ទង​។​

​មនុស្ស​៣​នាក់​ត្រូវ​បាន​បញ្ជាក់ថា​បាន​ស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​វិច​ធឺ​រៀ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​ម៉ៃ​ឃើ​ល ទ្រឿង ត្រូវបាន​ចាប់ខ្លួន​ដោយ​ពួក​អ្នកស្រុក​និង​មន្ត្រី​ពន្លត់​អគ្គិភ័យ​បន្ទាប់ពី​ពួកគេ​បាន​ឃើញ​រថយន្ត​ពាក់​ស្លាក​លេក​រដ្ឋ​ញូ​វ សោត​វេល​ស៍​បើកយឺតៗ​​នៅ​តំបន់​ដីព្រៃ​។

​ដោយ​មាន​ការតាមដាន​នោះ ពួក​អ្នកស្រុក​នោះ​បាន​អះអាង​ថា​ម៉ៃ​ឃើ​ល ទ្រឿង បាន​ដុត​ភ្លើង​ឆេះ​ជាមួយ​បំណែក​ក្រដាស​នៅក្នុង​ព្រៃ​ក្រាស​។​ពួកគេ​បាន​ឃើញ​​ភ្លើង​ឆេះ​ភ្លាមៗ​នៅពេលនោះ ហើយ​ម៉ៃ​ឃើ​ល ទ្រឿង ត្រូវបាន​ចាប់​ឃាត់ខ្លួន​ដោយ​ប៉ូលិស​។​

​លោកស្រី​ម៉ា​ហ្ការេ​ត ស៊ូ​ល មន្ត្រី​ស៊ើបអង្កេត​បាន​និយាយថា ” គាត់​ត្រូវបាន​ចាប់ខ្លួន ដោយ​ពួក​អ្នកស្រុក​ដែល​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស​”​។ លោកស្រី​បាន​និយាយថា វា​មាន​ភ្លើង​ឆេះ​តិចតួច​ណាស់ ហើយ​វា​មិន​ទាក់ទង​ទៅ​នឹង​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​រាប់លាន​ហិច​តា​ផ្សេង​ទៀត​នោះ​ទេ​។ ភ្លើង​ឆេះ​ព្រៃ​ទាំងអស់​របស់​យើង ចាប់ផ្តើម​​ឆេះ​ដោយសារ​មាន​រន្ទះបាញ់​”​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មករា អាជ្ញាធរ​អូស្ត្រាលី​បាន​អំពាវនាវ​អោយ​មនុស្ស​ជិត​២៥០.០០០​នាក់​ចាកចេញ​ពី​ផ្ទះ​របស់​គេ​និង​ត្រៀម​យោធា​ចូល​អន្តរាគមន៍​នៅពេល​​សីតុណ្ហភាព​កើនឡើង ហើយ​ខ្យល់​នឹង​ពង្រីក​ការឆេះ​រាលដាល​នៃ​ភ្លើងព្រៃ​កាន់តែ​លឿន​នៅ​ទូទាំង​ឆ្នេរ​ខាងកើត​។​

​សីតុណ្ហភាព​ត្រូវ​រំពឹងថា​នឹង​ឡើងដល់​៤០​អង្សា​សេ​នៅ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ ហើយ​ផ្នែក​គ្រោះមហន្តរាយ​បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​ប្រ​​មាណ​២៤០.០០០​នាក់​នៅ​រដ្ឋ​វិច​ធឺ​រៀ អោយ​ចាកចេញ​។​មនុស្ស​ក្នុង​តំបន់​ងាយ​រងគ្រោះ​ខ្លាំង​នៅ រដ្ឋ​ញូ​វ សោត​វេលស៍​និង​អូស្ត្រាលី​ខាងត្បូងក៏​ត្រូវបានទ​ទូច​អោយ​​ចាក​ចេញ​ផងដែរ​។​

​សូមបញ្ជាក់​ថា មនុស្ស​២៧​នាក់​ហើយ​បាន​ស្លាប់​ដោយ​ភ្លើងព្រៃ​នៅ​អូស្ត្រាលី និង​រាប់ម៉ឺន​នាក់​ប្រឈម​ការជម្លៀស​នៅពេល​ភ្លើងព្រៃ​ដ៏​ធំ​បាន​បំផ្លាញ​ដីព្រៃ​ជាង​១០,៣​លាន​ហិច​តា ជា​ទំហំ​ប៉ុន​ប្រទេស​កូរ៉េខាងត្បូង​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ស្កត់ ម័រ​រី​សុន បាន​ចេញ​បញ្ជា​អោយ​ទាហាន​ត្រៀមខ្លួន​ចេញ​អន្តរាគមន៍​ភ្លាម នៅ​ពេល​ពួក​អ្នក​ពន្លត់ភ្លើង​កំពុង​ប្រយុទ្ធ​ទល់​​នឹង​ភ្លើងព្រៃ​ប្រមាណ​១៥០​កន្លែង​៕​ដោយ​៖​សុខា​/​វាសនា​

ម៉ៃ​ឃើ​ល ទ្រឿង ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន​ចំព៉​ការសង្ស័យ​ថា​លួច​ដុត​ព្រៃ តែ​មន្ត្រី​អះអាងថា ភ្លើងព្រៃ​រាប់លាន​ហិច​តា​ដ៏​អន្តរាយ​បង្កឡើង​​ដោយ​រន្ទះបាញ់​