ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ទូ​កុងតឺន័រ​អស់​មួយ​ទូ​នៅ​ខណ្ឌដង្កោ​

390
ចែករម្លែក
  • 27
    Shares

ដោយ:ចាន់តូ/​ភ្នំពេញ ​៖​ ភ្លើង​ឆេះ​ស្មៅ​និង​ព្រៃ​បណ្តាលឱ្យ​រាល​ឆេះ​ទូ​កុង​តឹ​ន័​រ​អស់​មួយ​ទូ​កាលពី​វេលា​ម៉ោង​១១​និង​៤០​និង​ថ្ងៃទី​១៥ ​ខែមីនា​ ឆ្នាំ​២០១៩ ស្ថិតក្នុង​ឃ្លាំង​ស្តុក​ទូ​កុងតឺន័រ​ចាស់ៗ​ ក្នុងភូមិ​ព្រៃ​ធ​ធំ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​នេះ​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចេញទៅ​ជួយ​បាញ់​ទឹក​ទប់ស្កាត់​ ដើម្បី​កុំឱ្យ​រីក​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរៗ​និង​រលត់ទៅវិញ​ជា​ស្ថាពរ​នៅវេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ដដែល​។​

សមត្ថ​កច្ច​បានឱ្យដឹងថា​មូលហេតុ​ដែលមាន​អគ្គិភ័យ​កើតឡើង​នេះ​ គឺ​បណ្តាលមកពី​មាន​អ្នក​លួច​ដុត​ស្មៅ​ងាប់ៗ​ទើប​ បង្កឱ្យមាន​អគ្គីភ័យ​កើតឡើង​បែបនេះ​៕​B/