ភ្លើង​ឆេះ​រថយន្ត​មួយគ្រឿង​អស់​មួយផ្នែក​ខាងមុខ ដោយ​មិនដឹង​មូលហេតុ​

697
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត HILUX VIGO មួយគ្រឿង ត្រូវបាន​ភ្លើង​ឆាបឆេះ​អស់​មួយផ្នែក​ខាងមុខ ដោយ​មិនដឹង​មូលហេតុ ខណៈ​ម្ចាស់​បើក​យកទៅ​ចត​ទុក​ក្បែ​ផ្ទះ​ប្រជាពលរដ្ឋ​។ ករណីនេះ បង្ករ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​១០ ខែវិច្ឆិការ ឆ្នាំ​២០១៨ នៅក្នុង ភូមិគ្រឹះ​សុភមង្គល ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់ ចោមចៅ​០៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ម្ចាស់​រថយន្ត​ដែល​ភ្លើង​ឆាបឆេះ ខាងលើនេះ​គឺជា​ជនជាតិ ចិន ឈ្មោះ WU GUO YORG ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​លេខ​៥០ ដេ ក្នុង ភូមិគ្រឹះ​សុភមង្គល ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​
​ចៅ​០៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​សំដី​អ្នកបកប្រែ​ភាសារ​ចិន​អោយស្តាប់​ថា​នៅមុន​កើតហេតុ​ជនជាតិ​ចិន​ខាងលើ​បាន​បើករថយន្ត​របស់គាត់​ម៉ាក HILUX VIGO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1055 ដែល​បើក​ចេញពី​ភោ​ជនី​ដ្ឋា​ន​ម៉ាក្រូ នៅក្បែ​រង្វង់​មូល​ចោមចៅ ហើយ​បាន​បើករថយន្ត​យកមក​ចត​ទុក​កន្លែង​ខាងលើ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ម៉ាស៊ីន​ផ្នែក​ខាងមុខ​តែម្តង​ទើប​ស្រែក​ឆោឡោឡើង​ធ្វើ​ឲ្យ​ផ្អើល ប្រជាពលរដ្ឋ​ក្នុង​បុរី មកជួយ​អត្ត​រាគ​មន៍​ដោយ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ផង ដងទឹក​ជះ​ផង​និង​ប្រើ​ដីខ្សាច់​ជះ​ផង​ទើប​រលត់ទៅវិញ​។​

​ក្នុង​ហេតុការណ៍​ឆេះ​រថយន្ត​ខាងលើនេះ មិនមាន​គ្រោះថ្នាក់​អ្វី​ទេ គ្រាន់តែ​ឆេះ​ខូច​រថយន្ត​ផ្នែក​ខាង​ម៉ាស៊ីន​ខាងមុខ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​បុរី​មកជួយ​អន្តរាគមន៍ ដោយ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ផង ដងទឹក​ជះ និង​ប្រើ​ដីខ្សាច់​ជះ​បាច ទើប​រលត់ទៅវិញ​។ ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ចូលទៅ​អត្ត​រាគ​មន៍​ភ្លាមៗ​២​គ្រឿង​ដែល​តែ​មិនបាន​បាញ់​ពន្លត់​ទេ​ដោយសារ​ភ្លើង​បាន​រលត់ទៅវិញ​ហើយ​៕