ភ្លើង​ដាច់​ញឹកញាប់​ក្រុមហ៊ុន​សែ​ល​កាត​ផ្តល់​ម៉ាស៊ីនភ្លើង​១​គ្រឿងក្នុង​មួយថ្ងៃ​ដល់​អតិថិជន​ខ្លួន​

586
ចែករម្លែក
  • 196
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមហ៊ុន​សែ​ល​កាត បានប្រកាសថា​ខ្លួន​នឹងធ្វើ​ការផ្ដល់ជូន​ម៉ាស៊ីនភ្លើង​ចំនួន ៦០​គ្រឿង​ទៅដល់​អតិថិជន​របស់​ខ្លួន ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​នៅ​ទូទាំងប្រទេស​។​

​លោក​IanWatson​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សែ​ល​កាត​បាន​និយាយថា​ជាធម្មតា​ក្រុមហ៊ុន​នឹងធ្វើ​ការផ្តល់​រង្វាន់​ជា​ទូរស័ព្ទ​ម៉ូតូ​ទិន្នន័យ​អ៊ី​ន​ធើ​ណិ​ត​និង​នាទី​បន្ថែម​សម្រាប់​ទូ​ស័ព្ទ​។​ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​ក៏​ចង់​ផ្តល់​អ្វី​ដែលជា​តម្រូវ​ការចាំបាច់​ដូចជា​ម៉ាស៊ីនភ្លើង​ទៅដល់​ក្រុមគ្រួសារ​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​កង្វះ​ថាមពល​អគ្គិសនី​។​

លោក​Watson​បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា​៖«​ដោយសារតែ​ការផ្គត់ផ្គង់​អគ្គិសនី​នាពេល​បច្ចុប្បន្ន​មានការ​ខ្វះខាត​ពួកយើង​ដឹងថា​តម្រូវការ​ម៉ាស៊ីនភ្លើង​គឺ​ពិត​ជាមាន​ភាពចាំបាច់​ហើយ​តម្លៃ​របស់​វា​ក៏មាន​ការកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដែរ​»​។​

លោក​បន្តថា​៖«​ម៉ាស៊ីនភ្លើង​ទាំងនេះ​នឹង​ជួយ​សម្រួល​ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ក្នុងការ​បំពេញ​កិច្ចការងារ​ដូចជា​បូមទឹក ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​ផ្ទះ និង​ការប្រកប​របរ​ផ្សេងៗ​ជាដើម​»​។​

ជាមួយគ្នានេះ​លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា​ក្រុមហ៊ុន​សែ​ល​កាត​ក៏បាន​នឹង​កំពុងធ្វើការ​បន្ថែមចំនួន​ម៉ាស៊ីនភ្លើង​ចល័ត​នៅតាម​តំបន់​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​សែ​ល​កាត​ក៏ដូចជា​តាម​ទីតាំង​បង្គោល​អង់​តែ​ន នៅតាម​បណ្តា​ខេត្ត​ដើម្បីឱ្យ​បណ្តាញទូរស័ព្ទ​សែ​ល​កាត​ដំណើរការ​ល្អជា​រៀងរាល់ថ្ងៃ​ដែលជា​តម្រូវ​ការចាំបាច់​របស់​អតិថិជន​។​

​គួរ​បញ្ជាក់ថា​កម្មវិធី​បញ្ចូល​លុយ​ហើយ​ឈ្នះ​ដែលមាន​ម៉ាស៊ីនភ្លើង​ជា​រង្វាន់​បន្ថែម​លើ​រង្វាន់​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន​សែ​ល​កាត​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ​រយៈពេល ៦០​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៧ ខែមីនា ដល់​ថ្ងៃទី​២៥ ខែឧសភា​ឆ្នាំ​២០១៩៕S/

​លោក​IanWatson​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សែ​ល​កាត​ប្រកាស​ផ្តល់​ម៉ាស៊ីនភ្លើង​១​គ្រឿងក្នុង​មួយថ្ងៃ​ដល់​អតិថិជន​របស់ខ្លួន​បន្ទាប់ពី​ភ្លើង​ដាច់​ញឹកញាប់​មក​