ភ្លើង​ប្រច័ណ្ឌប្តី​ចាក់​ប្រពន្ធ​របួសធ្ងន់​ស្មានថា ​ស្លាប់រ​ត់ទៅ​អា​រក​សម្លាប់ខ្លួន​បណ្តាលឲ្យស្លាប់​

534
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​១៩៦ ក្រុមទី​១៣ ភូមិ​តំណាក់​ហ្លួង​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង មានការ​ភ្ញាក់ផ្អើល​ដោយមាន​ករណី​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្តី​សាហាវយង់ឃ្នង​បាន​ប្រើ​កាំបិត​ចាក់ទៅលើ​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្តាលឱ្យ​របស់​ធ្ងន់ធ្ងរ​។​ដោយ​ស្មានថា​ប្រពន្ធ​ស្លាប់​ប្តី​កំណាច​ក៍​រត់​ទៅផ្ទះ​អ្នកជិតខាង រួច​អាករ​សម្លាប់​ខ្លួនឯងរ​ហូត​ដល់​ស្លាប់​។​

លោក​វរសេនីយ៍ឯក​ឆាង វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ប្តី​កំណាច​មានឈ្មោះ រ៉ាត់ ចិ​ត្រា ភេទ ប្រុស​អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ​។ ចំណែក​ប្រពន្ធ​ឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលអោយ​របួសធ្ងន់​ធ្ង​រ ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ (ពពីរ​)​។ ​ក្នុងខណៈ​ពេលនោះ​ប្ដី​ស្មានថា​ ប្រពន្ធ​ស្លាប់​ក៏​រត់​ទៅផ្ទះ​អ្នកជិតខាង រួច​អាករ​សម្លាប់​ខ្លួនឯង​តែម្ដងទៅ​។​

លោក​តាម​ការបំភ្លឺ​រប​ស់​ឈ្មោះ គង់ សុធារិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បាន​បញ្ជាក់ថា​ នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ពេល​ខ្លួន​កំពុង​អង្គុយ​ផឹកស្រា​បៀរ​នៅមុខ​ផ្ទះ​ជាមួយ​បងប្អូន ស្រាប់​តែ ឈ្មោះ រ៉ាត់ ចិ​ត្រា ភេទប្រុស បាន​ដើរ មកពី​ផ្ទះ​របស់ខ្លួន​ហើយ​បាន​ខ្ចី​កាំបិត​ខ្លួន​។ ​ពេលនោះ​ខ្លួន​សួរថា យក​កាំបិត​ធ្វើ​អីវា​ប្រាប់ថា​ ធ្វើ​ទូរ​សព្ទ័ វា​ក៏​ដើរមក​ជិត​កាំជណ្ដើរ​ផ្ទះ រួច​ស្រាប់តែ​អាករ​ខ្លួនឯង​ស្លាប់​តែម្ដងទៅ​។​

លោក​អធិការ​ក្រុង​បាន​សន្និដ្ឋានថា ​សាកសព​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ (​ដោយ​យក​កាំបិត​អាករ​សម្លាប់​ខ្លួនឯង​)​ មិនមែនជា​រឿង​ឃាតកម្ម​នោះឡើយ​។

លោក​បាន​បញ្ជាក់ថា​ ហេតុការណ៍​ដ៍​សាហាវ​នេះ​កើតឡើង ​បណ្ដាលមកពី​ការ​ប្រច​ណ្ឌ័ ប្រពន្ធ​ថា ​មា​ប្រុស​ថ្មី​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕B/