ភ្លើង​ប្រច័ណ្ឌ​បង្ក​ហឹ​ង្សា​ម្នាក់​ដេកពេទ្យ​ម្នាក់​ដេក​គុក​នៅ​ស្រុក​ស្នួល​

759

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​ករណី​ហឹ​ង្សា​មួយ​បាន​កើតឡើង​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ដេកពេទ្យ​និង​ម្នាក់ទៀត​ដេក​កុក​។​​ការបង្ក​ហឹ​ង្សា​បាន​កើតឡើង​នៅ​ចំណុច​អូរអណ្ដូង ភូមិ​ចឹ​ង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ករណី​ហឹ​ង្សា​ដោយ​ចេតនា​នេះ​បង្កដោយ​ធន​សង្ស័យ​ឈ្មោះ ធី សុផល ភេទ ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​យក​ពូថៅ​ដង​ឈើ​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ សាន់ សារឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​។​ខណៈ កំពុង​អង្គុយលេង​ក្នុងផ្ទះ​ត្រូវបាន​ជនដៃដល់​កាប់​ចំនួន​២​ពូថៅ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ខេត្តក្រចេះ​។​

​ប្រភព​បាន​បន្តថា​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​និង​ប្រជា​ការពារ​ភូមិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរ​នាំនៅ​អធិការដ្ឋាន​ស្រុក​ស្នួល​។​ក្រោយពី​កម្លាំង​ជំនាញ​សួរនាំ ជនសង្ស័យ បាន​សារភាពថា​មូលហេតុ​ដែល​ខ្លួន​កាប់​ជនរងគ្រោះ​នោះ​ដោយសារ ប្រច័ណ្ឌ​ប្រពន្ធ​របស់ខ្លួន​ជាមួយនិង​ជនរងគ្រោះ​ហើយ​ខ្លួន​បាន​ផឹកស្រា ស អស់​ជាច្រើន​លីត្រ​ស្រវឹង​មានចិត្ត​ខឹង​ជាមួយ​ជនរងគ្រោះ​ជាខ្លាំង​បាន​យក​ពូថៅ​ទៅ​កាប់​ជនរងគ្រោះ​បណ្ដាលឱ្យ​ដួល​ទៅ​និង​ដី​តែម្ដង​។

ក្រោយមក​ខ្លួន​បាន​រត់​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​សួរនាំ​។​​ប​ច្ច​ប្បន្ន ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ណ​ក​របាល​ស្រុក​ស្នួល​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​បំពេញ​នីតិវិធី​បន្ដ​៕S/

​ភ្លើង​ប្រច័ណ្ឌ​បង្ក​ហឹ​ង្សា​ម្នាក់​ដេកពេទ្យ​ម្នាក់​ដេក​គុក​នៅ​ស្រុក​ស្នួល​