ភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្ត្រាក់បោកបក់ដួលផ្ទះ និងប៉ើងដំបូលអស់៤៩ខ្នងនៅស្រុករមាសហែក

645
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤៩ខ្នងស្មើ៥ភូមិនៅក្នុងឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានខ្យល់កន្ត្រាក់បោកបក់ដួលរលំផ្ទះប៉ើងដំបូលខ្យល់គួចលោតសរសរផ្ទះចេញពីជើងតាងកាលពីវេលាម៉ោង១៦ៈ៤៥នាទីល្ងាចនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើយោងតាមអាជ្ញាធរស្រុករមាសហែកបានឲ្យដឹងថា នៅល្ងាចម្សិលមិញនេះមានករណីខ្យល់កន្ត្រាក់និងភ្លៀងមួយមេធ្វើឲ្យផ្ទះពលរដ្ឋរលំនិងរបើកដំបូលអស់ចំនួន៤៩ខ្នងផ្ទះ។

ប្រភពបានបន្តទៀតថា៖ភូមិដែលរងគ្រោះក្នុងបាតុភូតគ្រោះធម្មជាតិនោះរួមមាន៖ភូមិថ្មី៣២ខ្នង ភូមិត្រពាំងស្មាច់១១ខ្នង ភូមិសណ្តោរ៣ខ្នង ភូមិដក់ពរ២ខ្នង ភូមិព្រៃរំដែង១ខ្នង និងដួលស្លាកគណបក្សនិងស្លាកទូរស័ព្ទទាន់ហេតុការណ៍នៅកែងភូមិថ្មីផងដែរ។

ក្នុងនោះក្នុងចំណោមទាំង៤៩ខ្នងមាន៥ខ្នងលោតចេញពីជើងតាងនិងខូចខាតទាំងស្រុង រួមមានម្ចាស់ផ្ទះ

ទី១.ឈ្មោះ អាំ សឿន ភេទ ប្រុសអាយុ៦៣ឆ្នាំនៅភូមិថ្មីទំហំ៦ម×៥ម សង់ពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសីលោតចុះចេញពីជើងតម្កល់។

ទី២.ផ្ទះ សៅ វ៉ាន់ ភេទប្រុសអាយុ៥១ឆ្នាំនៅភូមិថ្មីទំហំ4×6មសង់ពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសីលោតចុះចេញពីជើងតម្កល់។

ទី៣.ផ្ទះកុយ កាយ ភេទប្រុសអាយុ៤៩ឆ្នាំនៅភូមិត្រពាំងស្មាច់ទំហំ៥×៦មសង់ពីឈើជញ្ជាំងស្លឹកដំបូលប្រក់ស័ង្កសីដូលខូចខាតទាំងស្រុង។

ទី៤.ផ្ទះពោជ តូ ភេទស្រីអាយុ30ឆ្នាំនៅភូមិត្រពាំងស្មាច់ទំហំ៤×៦មសង់ពីឈើជញ្ជាំងស័ង្កសីដំបូលប្រក់សង្ក័សីដូលខូចខាតទាំងស្រុង។

ទី៥.ផ្ទះ សៅ តឿន ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិដក់ពរ ទំហំ4×5ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីដំបូងប្រក់ស័ង្កសី លោតចុះចេញពីរជើងតម្កល់។

សូមបញ្ជាក់ថាករណីខ្យល់កន្ត្រាក់នេះ មិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕B/

#