ភ្លៀងលាយឡំជាមួយខ្យល់កន្ដ្រាក់បាក់រលំផ្ទាំងប៉ាណូពាណិជ្ជកម្មសង្កត់អ្នកជិះម៉ូតូម្នាក់

697
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ភ្លៀងលាយឡំជាមួយខ្យល់កន្ដ្រាក់មួយប្រាវ បណ្ដាលឲ្យបាក់រលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរូមួយផ្ទាំងកាត់ទទឹងបណ្តាលឲ្យរងរបួសមនុស្សម្នាក់ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ផ្លូវជាតិ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ខណៈមានភ្លៀងធ្លាក់មានខ្យល់កន្ត្រាក់បានបោកបក់រលំផ្ទាំងប៉ាណូមួយផ្ទាំងធំបាក់សង្កត់ទទឹងផ្លូវ និងសង្កត់អ្នកធ្វើដំណើរដោយម៉ូតូម្នាក់បណ្ដាលឲ្យរបួស។

ជាមួយគ្នានោះសមត្ថកិច្ច ក៏បាននៅចុះមកជួយអន្តរាគមន៍បញ្ជាចរាចរណ៍កុំឲ្យកកស្ទះ ។ ក្រៅពីរលំប៉ាណូដ៏ធំមួយនេះនៅខណ្ឌឬស្សីកែវនិងខណ្ឌជ្រោយចង្វារក៏មានរលំផ្ទាំងប៉ាន់ណូតូចៗជាផ្ទាំងផ្លាកសញ្ញាគណបក្ស និងស្លាកសញ្ញាចរាចរដទៃទៀតជាច្រើន ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងធ្លាក់ នៅសប្តាហ៍ទី៣ ក្នុងខែឧសភានេះ។

លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានឲ្យដឹងថា ក្នុងហេតុការណ៍ ខាងលើ បណ្តាលឲ្យមនុស្សម្នាក់រងរបួសស្រាល ឈ្មោះ ថោង សុខ អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងភ្លើងអាស័យដ្ឋាន ភូមព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ (រងរបួសទ្រូងស្រាល) និងបាក់សង្កាត់ត្រូវម៉ូតូមួយគ្រឿង៕B/សរន