ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាល​ឲ្យរបើកជញ្ជាំង និងដំបូលផ្ទះអស់ចំនួន២៤ខ្នងនៅស្រុកស្វាយ​លើ

91
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលអោយរបើកជញ្ជាំងនិងដំបូលផ្ទះអស់ចំនួន២៤ខ្នងនៅឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣៧នាទី ស្ថិតនៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប៊

លោកវរសេនីយ៍ទោ ស៊ុន ថៃ អធិការរងនគរបាលស្រុកស្វាយលើ បាននិយាយថា នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ថោយលាយឡំជាមួយខ្យល់កន្រ្ទាក់ បណ្តាលអោយរបើកជញ្ជាំងនិងដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន២៤ខ្នងផ្ទះ។

លោកបានបន្តថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះគឺមានទី១ ឈ្មោះ លុច តាក់ ភេទប្រុសអាយុ៣៨ឆ្នាំ , ទី២ ឈ្មោះ ម៉ៅ ឡាច ភេទប្រុសអាយុ៤៩ឆ្នាំ , ទី៣ ឈ្មោះ យាន ផៃ ភេទប្រុសអាយុ៥១ឆ្នាំ , ទី៤ ឈ្មោះ ផង វន ភេទប្រុសអាយុ៦៥ឆ្នាំ , ទី៥,ឈ្មោះ ជា មំ ភេទប្រុសអាយុ៣១ឆ្នាំ , ទី៦ឈ្មោះ ខាំ អន ភេទប្រុសអាយុ៣២ ឆ្នាំ , ទី៧ឈ្មោះ ខាត់ សុខលី ភេទប្រុស អាយុ៤៨ឆ្នាំ , ទី៨ ឈ្មោះ សែម ដឿមភេទប្រុស អាយុ៤៣ឆ្នាំ , ទី៩ឈ្មោះ ដឿម គន្ធា ភេទស្រី អាយ៥១ឆ្នាំ , ទី១០ ឈ្មោះ ស្តី សុផន ភេទប្រុស អាយុ៣០ឆ្នាំ ,ទី១១ ឈ្មោះ ខេន ភេទប្រុស អាយុ២៨ឆ្នាំ , ទី១២ ,ឈ្នោះ ទុន ទំភេទប្រុស អាយុ៣០ឆ្នាំ , ទី១៣,ឈ្មោះ មំ ដែន ភេទប្រុស អាយុ៤០ឆ្នាំ , ទី១៤ ឈ្មោះ មាន ឆាន ភេទប្រុស អាយុ៥៨ឆ្នាំ ,ទី១៥ ឈ្មោះ យ៉ន ការុនភេទប្រុស អាយុ៣០ឆ្នាំ , ទី១៦ ,ឈ្មោះ ធូ វិចិត្ត ភេទប្រុស អាយុ២៩ឆ្នាំ , ទី១៧ ឈ្មោះ សុន សុយភេទប្រុស អាយុ៣១ឆ្នាំ , ទី១៨ ឈ្មោះ ធី ថនភេទប្រុស អាយុ៣៦ឆ្នាំ , ទី១៩ ឈ្មោះ សាំង ចាន់លាប ភេទប្រុស អាយុ៣៨ឆ្នាំ ,ទី២០ ឈ្មោះ ណាប ចំណាន ភេទប្រុស អាយុ២៦ឆ្នាំ , ទី២១ ឈ្មោះ វន វុន ភេទប្រុស អាយុ៣១ឆ្នាំ, ទី២២,ឈ្មោះ កឿយ រ៉ុក ភេទស្រី អាយុ៣៥ឆ្នាំ , ទី២៣ឈ្មោះ អ៊ំ ឆេងអ៊ាង ភេទប្រុស អាយុ៥៧ឆ្នាំ , ទី២៤ឈ្មោះ ម៉ូ ឡៃ ភេទប្រុស អាយុ៣២ឆ្នាំ៕/B