ភ្លៀង​កក់ខែ​ពីថ្ងៃ​ទី​២៣​ដល់​២៨​ខែមីនា​អត់​មាន​ទេ​

1456
ចែករម្លែក

ដោយៈ​ប​.​ខុន​​ភ្នំពេញៈ​ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​បាន​ធូរស្រាល​បន្តិច​វិញ​ហើយ​។ ឯ​ស្ថានភាព​ភ្លៀង​កក់ខែ​នៅ​ទូទាំងប្រទេស​ក៏បាន​អស់​ទៅវិញ​ដែរ នៅសល់តែ​តំបន់​មាត់សមុទ្រ​ទេ​ដែល​ភ្លៀង​នៅមាន​ស្ទើរ​រាល់ថ្ងៃ​រហូតដល់​ដំណាច់​ខែមីនា​នេះ​។​

ភ្លៀង​កក់ខែ​នៅ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​២៣​ខែមីនា​(​រូប​ក្រសួង​ធនធានទឹក​)

​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៣​ខែមីនា​ថា​ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​មកដល់​ថ្ងៃនេះ​(២៣​មីនា​)​បាន​ធូរស្រាល​វិញ​ហើយ​។ ឯ​ស្ថានភាព​ភ្លៀង​កក់ខែ​នៅ​ទូទាំងប្រទេស​ក៏​អស់​ទៅវិញ​ដែរ​នៅត្រឹម​ថ្ងៃទី​២៤​ខែមីនា​លើកលែងតែ​តំបន់​មាត់សមុទ្រ​ដែល​អាច​នៅមាន​ស្ទើរ​រាល់ថ្ងៃ​។​
​ ​មន្ត្រី​ដដែល​បន្តថា​ពី​ពេលនេះ​(២៣​មីនា​)​រហូតដល់​ថ្ងៃទី​២៨​ខែមីនា​នៅ​ទូទាំងប្រទេស​ពុំមាន​ភ្លៀង​កក់ខែ​ទេ​។ តែ​ចាប់ពី​ថ្ងៃទី​២៩​ខែមីនា​រហូតដល់​ដើមខែ​មេសា​ភ្លៀង​កក់ខែ​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​មក​សារជាថ្មី​រហូតដល់​បុណ្យចូលឆ្នាំថ្មី ធ្វើ​ឲ្យ​សីតុណ្ហភាព​អតិបរមា​អាច​ស្ថិតនៅក្នុង​រង្វង់​ពី​៣៣​ទៅ​៣៤​អង្សា​សេ​។​
​ ​គួរ​និយាយ​ឲ្យ​ដឹងថា​ភ្លៀង​កក់ខែ​ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់​ជួបគ្នា​ជាមួយនឹង​សម្ពាធ​ទាប​នៅលើ​ប្រទេស​បានធ្វើ​ឲ្យ​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ​នៅ​ស្ទើរ​ទូទាំងប្រទេស​ចាប់តាំងពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២៣​មីនា ដោយនៅ​តំបន់​ខ្លះ​នៃ​ខេត្ត​មួយចំនួន​មាន​បរិមាណ​ទឹកភ្លៀងរ​ហូត​ជិត​ជា​ពីរ​រយ​មី​លី​ម៉ែត្រ ដូចជា​នៅ​ខេត្តកំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម​។ ក្រៅពីនេះ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ក្រោម​១០០​មី​លី​ម៉ែត្រ​៕MN

ភ្លៀង​កក់ខែ​នៅ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​២៣​ខែមីនា​(​រូប​ក្រសួង​ធនធានទឹក​)