ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​រំលំ​ប៉ើង​ដំបូលផ្ទះ​រាប់សិប​និង​សាលារៀន​២​ខ្នង​

133
ចែករម្លែក
  • 229
    Shares

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​រំលំ​ប៉ើង​ដំបូលផ្ទះ​ជិត​៣០​ខ្នង​និង​សាលារៀន​២​ខ្នង នៅ​ស្រុក ក្រុង​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦​ខែមីនា​ថា​: ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​និង​ព្រលប់​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩ បាន​បង្ក​រលំ​ផ្ទះ ប៉ើង​ដំបូលផ្ទះ​ជិត​៣០​ខ្នង​រាយប៉ាយ​នៅ​ភូមិ​ខ្លះ ឃុំ​ខ្លះ​ក្នុងស្រុក​ព្រះនេត្រព្រះ ស្វាយចេក ថ្មពួក​អូរជ្រៅ​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ម៉ាឡៃ​។​ជាមួយ​គ្ន​នេះដែរ​សាលារៀន​២​ខ្នង​បាន​រលំ​និង​ប៉ើង​ខូចខាត​ដោយ​១​ខ្នង​នៅ​ភូមិ​តា​ឡី​ឃុំ​គោក​រមៀត​និង​១​ខ្នង​ទៀត​នៅ​ភូមិ​ថ្នល់​ដាច់​ឃុំ​ថ្មពួក ។​

​លោក​ឌៀប​ឈួន​អភិបាលស្រុក​ថ្មពួក​ក៏​ដូច​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​បានឱ្យដឹងថា​:​ជាការ​ឆ្លើយតប​និង​អន្តរាគមន៍​កម្លាំង​នគរបាល​ខេត្ត​ស្រុក​ឃុំ​យោធា​ខេត្ត​ស្រុក​កងពល​លេខ​៥១​និង​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក​និង​មន្ត្រី​អាជ្ញាធរ​យុវជន​ពលរដ្ឋ​បាន​ចុះជួយ​រុះរើ​រៀប​ជម្រក​បណ្តោះអាសន្ន​និង​ជួសជុល​នូវផ្ទះ​និង​អគារ​សាលារៀន​ទាំងនោះ​ឡើងវិញ​ជា​បន្តបន្ទាប់​៕S/

​រូបថត​:​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​រំលំ​បើ​ុ​ង​ដំបូលផ្ទះ​រាប់សិប​និង​សាលារៀន​២​ខ្នង​នៅ​បន្ទាយមានជ័យ​និង​កម្លាំង មន្ត្រី​ចុះ​ជួ​យុះ​រើ ជួសជុល​ឡើងវិញ (​រូប​:​ភ្នំ​ស្វាយ​)​