ក្រុមមន្ត្រីបាននិយាយថាយ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់នៅទូទាំងប្រទេសនេប៉ាល់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់និងបំណាក់ដី។
ក្នុងពេលជាមួយគ្នា នៅប្រទេសឥណ្ឌា ដែលជាប្រទេសជិតខាងគ្នា ចំនួនអ្នកស្លាប់ដោយទឹកជំនន់បានកើនឡើង១១នាក់ដោយ៦នាក់បានស្លាប់នៅរដ្ឋAssam និង៥នាក់ផ្សេងទៀតនៅរដ្ឋArunachal Pradesh ។
ភ្លៀងបានធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងជាច្រើននៅប្រទេសនេប៉ាល់ជាពិសេសនៅតំបន់ភាគខាងកើតនិងខាងត្បូងនៃប្រទេសនេះ។ មនុស្ស៧នាក់បន្ថែមទៀតបានរងរបួសនិង៧នាក់ផ្សេងទៀតបានបាត់ខ្លួន។ ក្រសួងអាកាសធាតុនេប៉ាល់បានព្រមានថាភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងបន្ត២ថ្ងៃទៀត ហើយណែនាំប្រជាជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ក្រុមមន្ត្រីបាននិយាយកាលពីសុក្រថា នៅរដ្ឋAssam ប្រទេសឥណ្ឌា ទឹកជំជន់ដែលបង្កឡើងដោយទឹកភ្លៀងបានជន់លិចសង្កាត់ក្រុង២១ ដោយធ្វើប៉ះពាល់មនុស្សរាប់ពាន់នាក់៕ដោយ៖សុខា/sn
ភ្លៀងខ្លាំងបានបង្កឱ្យមានទឹកជំនន់និងបំណាក់ដីនៅប្រទេសនេប៉ាល់និង ឥណ្ឌា