ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​អ៊ូ​ប៊ុន​រា​ធានី​ភាគ​ឦសាន​ថៃ​

619

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅពេល​យប់​បាន​បង្កឱ្យមាន​ទឹកជំនន់​ជន​លិច​ជម្រៅ​២​ម៉ែត្រ​នៅ​ស្រុក​
​ស៊ី មួង​ម៉ៃ ស្រុក​ខុង​ចាំ និង​ស្រុក​ណាំ​យឿន នៅ​ខេត្ត​អ៊ូ​ប៊ុន​រាជា​ធានី កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៦​ខែកក្កដា ដោយ​បណ្តាលឱ្យ​ភូមិ​ជាច្រើន​ដាច់​ការទាក់ទង​។

​ផ្លូវ​មួយ​នៅ​ខេត្ត​នេះ​ត្រូវបាន​ទឹក​លិច​ជម្រៅ​ជិត​២​ម៉ែត្រ​ហើយ​ទូក​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការដឹកជញ្ជូន ។​

​តំបន់​ដីស្រែ​ចម្ការ​ជាច្រើន​នៅ​ខេត្ត​នេះ ដែល​រួមមាន​ដំណាំ​ស្រូវ ដំឡូងឈើ និង ដំណាំ​ដើម​កៅស៊ូ ត្រូវបាន​ទឹក​ជន់​លិច​។ ក្រុមមន្ត្រី​ក្នុង​តំបន់​មិនទាន់បាន​វាយ​ត​ម្លែ​ការខូចខាត​នៅឡើយ​ទេ​។​

​ភ្លៀង​ខ្លាំង​នេះ បាន​បង្កឡើង​ដោយ​ខ្យល់​សម្ពាធ​ទាប​ឈ្មោះ សុន​កា (Sonca) ដែល​បង្ក​ភ្លៀង​ធ្លាក់​នៅ​តំបន់​ភាគ ឦសាន​នៃ​ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងែ​ពុធ​ទី​២៦​ខែកក្កដា​។ ក្រសួង​ឧតុនិយម​ថៃ បាន​និយាយថា ខ្យល់​សម្ពាធ​ទាប​នេះ​បាន​កំពុងធ្វើដំណើរ​យឺតៗ​ទៅកាន់​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ហើយ​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត​នៅ​តំបន់​ភាគ​ខាងជើង ភាគ​ឦសាន ភាគ​កណ្តាល និង តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ រហូតដល់​ថ្ងៃ​សុក្រ​។

បណ្តាខេត្តជាប់កម្ពុជា ដូចជាអ៊ូបុន រាជាធានី ,ស៊ីសាកេត ,រ៉យ អែត ,ខុន ឃែន ,ស៊ូរុន្ទ និងមុកដាហាម ក៏កំពុងរងការធ្លាក់ភ្លៀងខ្លាំងក្លាផងដែរ៕

ដោយ៖ សុខា

​ទឹកជំនន់​នៅ​ស្រុក​ណាំ​យឿន នៅ​ខេត្ត​អ៊ូ​ប៊ុន​រាជា​ធានី