មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី៣កក្កថាថាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៣៨ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យផ្លូវថ្នល់ក្លាយជាទន្លេ នៅទីក្រុងឡាហ័រភាគខាងកើតនៃប្រទេសប៉ាគីស្ថានដែលបានធ្វើអោយទោចក្រយានយន្តនិងរថយន្តជាប់គាំងទៅមុខមិនរួចដោយសាររលត់ម៉ាស៊ីននិងបណ្តាលឱ្យស្លាប់មនុស្ស៦នាក់។
អ្នកនាំពាក្យក្រុមអ្នកសង្គ្រោះបាននិយាយថា ការបាក់ដំបូលផ្ទះសម្លាប់មនុស្សយ៉ាងតិចណាស់៤នាក់ និង ២នាកផ្សេងទៀតបានស្លាប់ដោយឆក់ចរន្តអគ្គិសនីនៅក្នុងហេតុការណ៍ដែលទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងនេះ ។
លោក បាននិយាយថា ក្រុមអ្នកសង្គ្រោះ បានប្រើប្រាស់ទូកដើម្បីជួយសង្គ្រោះមនុស្សច្រើននាក់ខាងក្រៅទីក្រុងឡាហ័រ ដែលបានជាប់ទៅណាមិនរួចនៅក្នុងទឹក ។
ពួកអ្នកធ្វើដំណើរបាននិយាយថា ការធ្វើដំណើរធ្លាប់តែប្រើពេល៥នាទី បែរជាចំណាយពេលជាង២ម៉ោងដោយសារផ្លូវទឹកលិច។
មន្ត្រីគ្រប់គ្រងផែ្នកឧតុនិយមប៉ាគីស្ថានបាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៣៨ឆ្នាំចុងក្រោយនេះ នៅទីក្រុងឡាហ័រ ក្នុងរយៈពេល២៤ម៉ោងរហូតដល់ថ្ងៃអង្គារ ៕ដោយ៖សុខា/SN
អ្នកដំណើរដើរកាត់ទឹកជំនន់ដែលលិចផ្លូវក្នុងអំឡុងភ្លៀងខ្លាំងនៅទីក្រុងឡាហ័រ