ភ្លៀង​ធ្លាក់​ជន​លិច​រយៈពេល​មួយ​សប្តាហ៍​នេះ ដំណាំ​ស្រូវ​របស់​កសិករ​រង​ការខូចខាត​តិចតួច​ប៉ុណ្ណោះ ទូទាំង​ខេត្ត​

1541
ចែករម្លែក

ព្រះវិហារ : បើ​យោងតាម​ប្រធាន​មន្ទីរ​កសិក្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បានអោយ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០១៧​នេះ​ថា ការ​ជន​លិច​ដោយសា​ទឹកភ្លៀង​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ ឃើញថា​មិនមាន​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប៉ុន្មាន​នោះទេ ផ្ទុយទៅវិញ​ទឹក​ឡើង​បាន​នាំ​ជីជាតិ មានដូចជា​ដី​ល្បប់​មក​ដាក់​លើ​ដំណាំ​ស្រូវ​បានល្អ ថែម​មួយកំរិត​ទៀតផង​ដែរ​។​

លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ទឹក​លិច​នៅ​ខេត្តព្រះវិហារ​យើង​ឡើង​ក៏​លឿន​ហើយ​ស្រក​ក៏​លឿន​ផងដែរ​។​ព្រោះ​ជា​ជំនន់​ទឹកភ្លៀង​ពេលខ្លះ​ទឹក​បែក​វាល​នេះ​ល្អ​បំផុត​សម្រាប់​ដំណាំ​ស្រូវ​របស់​កសិករ​យើង​មិន​ថែម​តែប៉ុណ្ណោះ​ថែមទាំង​សំបូរ​ត្រី​ផងដែរ​មិន​ត្រឹមតែ​ប៉​ណ្ណោះ​ទេ​ទឹកបាន​ណាំ​យក​ល្បប់​ភក់​ដែលមាន​ជីជាតិ​មកចាក់​ចូល​ស្រែ​។​ហើយ​ចំពោះ​ផលប៉ះពាល់​យ៉ាងណា​មន្ទីរ​និង​បូកសរុប​ក្រោយ​ទឹក​ស្រក​ផុត​អស់​តែបើ​ទឹក​លិច​រយពេល​មួ​យស​ប្តា​ហ៏​ហើយ​ស្រក​ទៅវិញ​នោះ​ផលប៉ះពាល់​មាន​តិចតួច​តែប៉ុណ្ណោះ​ទេ​។​

លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​និង​ឧ​ត្តុ​និយម​ខេត្តព្រះវិហារ​បានអោយដឹង​ថា​ភ្លៀង​រយ​:​ពេល​មួ​យស​ប្តា​ហ៏​នោះបាន​ឡើង​ស្រកៗ​ជា​រៀងរាលថ្ងៃ​តែ​មកដល់​ថ្ងៃទី​២៦​ព្រឹក​នេះ​ភ្លៀង​បាន​ធ្លាក់​ធ្វើអោយ​ជំនន់​ទឹកភ្លៀង​ឡើង​រហូតដល់​ទៅ​កម្ពស់​១២,៨៤​ឯណោះ​ហើយ​មកដល់រ​សឿ​ល​ថ្ងៃទី​២៦​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​ទឹ​មិនទាន់​ស្រក​នៅឡើយ​នោះទេ​ហើយ​កំពុង​បន្ត​ឡើង​ថែមទៀត​។​

ចំណែកឯ​មន្ទីរ​សាធារណ​:​ការ​ណ៏​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​រស្មី​កម្ពុជា​មិនទាន់​អាច​ទំនាក់ទំនង​បានទេ​តែ​មន្ត្រី​មន្ទីរ​សាធារណ​:​ការ​ណ៏​និង​ដឹកជញ្ជូន​ខេត្ត​បានផ្តល់​ព​ត៏​មាន​ថា​មិនទាន់​ដឹក​ថា​ខូច​ខាត់​អស់​ផ្លូវ​ប៉ុន្មាន​ខ្សែរ​នោះទេ​ព្រោះ​ទឹក​មិនទាន់​ស្រក​។​

កាលពី​ថ្ងៃទី​២៥​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​ទឹកជំនន់​។​ដោយ​យូ​ង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​ធន់​ធាន​ទឹក​និង​ឧ​ត្តុ​និយម​ខេត្តព្រះវិហារ​និង​ការតាមដាន​លើ​ស្ថានភាព​កន្លងមកនេះ​ខេត្តព្រះវិហារ​កំពង់​ទទួល​ឥទ្ធិពល​សម្ពាធ​ទាប​មាន​ភ្លៀង​ធ្លាក់​ច្រើន​ស្ទើរ​គ្រប់​ទីកន្លែង​ហេតុដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​មានការ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​គ្រោះ​ជំនន់​។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ចាត់វិធានការ​បង្ការ​ទ​ប់​ស្កាត់​លើ​គ្រោះមហន្តរាយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​បណ្តាលមកពី​ទឹកជំនន់​។​លោក​អភិបាលខេត្ត​បាន​បាន​ជំរាបជូន​ដល់​អភិបាលក្រុង​ស្រុក​ទាំង​៨​អោយធ្វើ​ការចុះ​ត្រួតពិនិត្យ​និង​កំណត់​ទីតាំង​ទីទួល​សុ​វត្តិភាព​ជាបន្ទាន់​ព្រមទាំង​មាន​វិធានការ​ជាក់ស្តែង​ដើម្បី​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​កំ​អោយមាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​និង​សូមអោយ​ផ្តល់​របាយ​ការ​ណ៏​មក​រដ្ឋបាល​សាលាខេត្ត​ជាបន្ទាន់​និង​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។​

​គួ​រំ​ដែរ​ថា​ទឹកជំនន់​ភ្លៀង​បាន​ឆក់យក​ជី​វិត្ត​មនុស្ស​ចំនួន​២​នាក់​ផងដែរ​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៥​ខែ​កក្ត​ដា​រួមមាន​ទី​១​ឈ្មោះ​ម៉ាន​សុ​ធៀង​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​កន្ទួត​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ទី​២​ឈ្មោះ​ឡឹង​ឡាយ​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​រៀន​ថ្នាក់​ទី​៦​រស់នៅ​ភូមិ​អូរ​ក្សាន្ត​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ជា​កូនអ្នកក្រីក្រ​បំផុត​៕ ដោយ៖ ​សៅ​វ៉ាន់ឌី​

#