ភ្លៀង​ធ្លា​ក់មួយ​កំណាត់​យប់ ទឹក​ជន់​លិច​ផ្លូវ​មុខ​ព្រលានយន្តហោះ​

914
ចែករម្លែក
  • 17
    Shares

​ដោយ : ​ចាន់តូ/​ភ្នំពេញ ៖ កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី មុខ​ព្រលានយន្តហោះ​ពោធិចិនតុង ត្រូវបាន​ទឹក​ជន់​លិ​ន​នា​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ នះ ក្រោយ​ពៅ​ភ្លៀង​ធ្លា​ក់មួយ​កំណាត់​យប់ បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ហើយ​សមត្ថកិច្ច​ក៏​ខិតខំ​ព្យាយាម ជួយ​សម្រួល នូវ​វិប្បត្តិ​ខាងលើ ។​

​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី ត្រង់​ចំណុខ​មុខ​ព្រលានយន្តហោះ ពេល​មេឃ​ភ្លៀង​ធ្លាក់​ម្តងៗ តែងតែ​ទឹក​ជន់​លិច​ផ្លូវ ទោះជា​បន​តូ​រដាក់​បណ្តាញ​លូ​ថ្មី​ធំ​ប៉ុណ្ណា​ក៏ដោយ ឃើញ​នៅតែ​ជន់​លិច​ដដែល ដោយសារ ប្រឡាយ​បង្ហូរ​រំដោះ​ទឹក ត្រូវបាន​កកស្ទះ អាជ្ញាធរ បានស្តារ តែ​កន្លែង​ណាគ្នាន​អ្នកចាក់ដី​លប់ បង្រួមមុខទឹកកាលបើ​ទឹក​ហូរ​ធ្លាក់​ចូលក្នុង​បនរ​ឡាយ​ពេញ​ហើយ ឲ្យ​ហូរ​ទៅណា​រួចដូច​ប្រឡាយ បង្ហូរទឹក​ចេញ​ពៅ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ចេញពី​ខណ្ឌ​ពោធិ​សែន​ជ័យ ឆ្ពោះទៅ​ភ្ជាប់ ឆ្លងកាត់​ខណ្ឌ​សែន​សុខ ព្រែក​ព្នៅ ចុះបើ​ប្រឡាយ​អូរ​តា​គុជ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ តាំងពី​៨​ម៉ែត្រ រួម​ត្បែង​សល់​តូច​បាត់ទៅហើយ ដោយសារ​បណ្តោយ​ឲ្យ​មាន​សំណង់ សង់​រំលោភ​ចូល​ប្រឡាយ ចំណុខ​ខ្លះ​រហូតដល់​ទៅ​ចាក់ដី​លុប​ប្រឡាយ សួរថា​ឲ្យ​ទឹក​ហូរ​ទៅណា​រួច ម្លោះ​ហើយ មានតែ​តាម​ដំណើរ​ចឹ​ង​ទៅពេលណា​ស្រកពេលនោះ​ហើយ ងាយស្រួល​ធ្វើដំណើរ ។​

​ពលរដ្ឋ​លើកឡើងថា ក្រឡេកមើលប្រឡាយ​មួយ​ខ្សែ​ក្នុង​ភូមិក​ន្លោ​កជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន គេ​សង់ផ្ទះ ពីលើ​ប្រឡាយ​ទាំងស្រុង បាត់ទៅហើយ តើ​មកដល់​ម៉ោង​នេះ អាជ្ញាធរ​ដោះស្រាយ​ចេញ​ហើយ​ឬ​នៅ ។​

​បញ្ហារុករានយក​ប្រឡាយបង្ហូរ​រំដោះ មក​ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន ជា​វិប្បត្តិ​នាំមក​នូវកង្វះ​ផ្លូវទឹក​ហូរ ទឹក​ហូរ​រំដោះ​ចេញពី​ផ្លូវ​ក្នុង​សភាព​យឺ​ត ទម្រាំ​ស្រក​អស់​រាប់​ម៉ោង ៕​B