ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បណ្ដាលឱ្យ​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​រង​ការខូចខាត​និង​រលំ​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​

332
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៩​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បណ្ដាលឱ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​៩​ខ្នង​និង​រលំ​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​យី​ឌុប​មួយគ្រឿង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​ទួល​ពពែ​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​និង​នៅ​ភូមិ​បឹងរាំង​សង្កាត់​ទួល​សង្កែ​ទី​២​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ការ​រលំ​បាក់​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​សណ្ដោង​មួយគ្រឿង​នោះ​គឺ​ម៉ាក​ហ៊ី​ណូ​ពណ៌​លឿង​ពាក់​ស្លាក​លេខ​3​អា​2227​ខូចខាត​យ៉ាងដំណំ​។​ខណៈ​មាន​ភ្លៀង​គឺមាន​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​មួយគ្រឿង​និង​ផ្ទះ​ខូចខាត​៩​ខ្នង​ហើយ​ដើមឈើ​ធំ​៣​ដើម​និង​ប៉ុស្តិ៍​របស់​សន្តិសុខ​យាម​នៅ​ផ្លូវ​ចូល​បុរី​អង្គរ​ភ្នំពេញ​មួយកន្លែង ។

ក្រោយ​ហេតុការណ៍​គេ​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ទៅ​ចេញ​ជួយ​អន្តរាគមន៍​ផ្ទះ​របស់​ប្រជាពលរដ្ឋ​និង​ជួយ​យក​បង្គោល​ភ្លើង​ចេញ​ពីលើ​រថយន្ត​។​ជាមួយគ្នា​នោះអាជ្ញាធរ​ក៏​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខណៈ​មាន​ខ្យល់ក​ន្ទ្រា​ក់​និង​មាន​មេឃ​ភ្លៀង​ផ្គ​រន្ទះ​ដោយ​យើង​មិន​ត្រូវមាន​ការធ្វេសប្រហែស​ឡើយ​៕S/​