ភ្លៀង​និង​ខ្យល់​ធ្វើ​ឲ្យ​ប៉ើង​របើក​ដំបូល​សាលា និង​មាន​រន្ទះបាញ់​ស្លាប់​មនុស្ស​ម្នាក់ ក្នុង​ខេត្ត​កំពង់​ឆ្នាំ​

970
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​និង​ស្រុក​មួយចំនួនទៀត មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បោកបក់​យ៉ាងខ្លាំង លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​ផងដែរ បណ្តាល​ឲ្យ​ដួលរលំ​ដើមឈើ ប៉ើង​របើក​ដំបូល​សាលាស្រុក​ជល​គិរី និង​មាន​ករណី​រន្ទះបាញ់​ស្លាប់​មនុស្សម្នា​ក់នៅ​ស្រុក​ទឹកផុស។​

​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​រន្ទះបាញ់​នេះ​ឈ្មោះ មួន សិទ្ធ ភេទ​ប្រុស រស់នៅក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​ដោយឡែក​អគារ​សាលាស្រុក​ជល​គិរី បាន​រង​នូវ​ការខូចខាត​ដំបូល​យ៉ាងដំណំ ដោយសារ​កម្លាំង​ខ្យល់ បណ្តាល​ឲ្យ​ប៉ើង​ក្បឿង និង​របើក​ដំបូល ធ្លាយ​ពិ​ដាន​ធ្លាក់​រាយប៉ាយ​ក្នុង​អគារ​ផងដែរ​៕ ល​