ភ្លៀង​និង​ទឹកជំនន់​ខ្លាំង​នៅ​ចិន បង្ខំ​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ជិត​៨០.០០០​នាក់​

218
ចែករម្លែក

​សារព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នៅ​តំបន់​ខាងត្បូង​និង​ខាងកើត​ប្រទេស​ចិន​ធៀប​នឹហ​ការ​ធ្លាក់ភ្លៀង​នានា​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​​មកនេះ បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់​ខ្លាំង​ដោយ​បាន​បំផ្លាញ​ផ្ទះ ផលដំណាំ​និង​បង្ខំ​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ជិត​៨០.០០០​នាក់​។​

​ទូរទស្សន៍​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កក្កដា​ថា​ភ្លៀង​ធ្លាក់​ច្រើន​ទៀត​ត្រូវ​រំពឹងថា​នឹង​បន្ត​ធ្លាក់​បន្ទាប់​ពី​តំបន់​ដែល​រង​ផលប៉ះពាល់​ទាំងនេះ​នៅ​សប្តាហ៍​នេះ ​មាន​កំពស់​ទឹកភ្លៀង​៥១​ភាគរយ​ខ្ពស់ជាង​ឆ្នាំមុនៗ​និង​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៦១​។​

​ផ្ទះ​និង​ផ្លូវ​ជា​ច្រើន​នៅ​តំបន់​រងគ្រោះ​ខ្លាំង ត្រូវ​បាន​ទឹក​ជន​ន់​លិច​។ រថភ្លើង​រវាង​ក្រុង​ប៉េកាំង​និង​ទីក្រុង​ក្វាង​ចូ​វ ត្រូវបាន​ផ្អាក​ដំណើរការ បន្ទាប់​ពី​ទឹកជំនន់​ឡើង​ខ្លាំង​​នៅ​ខេត្ត​ហ៊ូ​ណាន ភាគខាងត្បូង​នៃ​ប្រទេស​នេះ​។​

​គ្រោះ​ធម្មជាតិ​នេះ បាន​ធ្វើ​ឱ្យ​ខាតបង់​ប្រាក់​អស់​៣៩២​លាន​ដុល្លារ ដោយ​ដី​ដំណាំ​ចំនួន​១២៦.១០០​ហិច​តា​បាន​ខូចខាត និង​ផ្ទះ​១.៦០០​ខ្នង បាន​បាក់​រលំ​។​នេះ​បើ​យោង​តាម​ក្រសួង​​គ្រប់គ្រង​គ្រោះមហន្តរាយ​ចិន​៕ដោយ៖សុខា/sn

ខេត្ត​ចំនួន​​៧របស់​ចិន ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​និង​ការ​ជន់​លិច

​​បុគ្គលិក​ជួយសង្គ្រោះ ដើរ​លុយ​ទឹក​ក្នុងពេល​ជួយ​សង្គ្រោះ​អ្នក​ជាប់​ក្នុង​ទឹកជំនន់​នៅ​ខេត្ត​ជាំ​ង​ស៊ី និង​ហ៊ូ​ណាន​

​​ជំនន់​ខ្លាំង​នៅ​ចិន បាន​បណ្តាល​អោយរ​លំបាក់​ផ្ទះ​១.៦០០​ខ្នង