ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ ទូទាំងប្រទេស រហូតដល់​ថ្ងៃទី​៣១ ខែឧសភា​

893
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខណៈ​ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។​

​ក្រសួង​បញ្ជាក់ថា ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់​រយៈ​កម្បស់​ខ្ពស់ បាននិងកំពុង​គ្របដណ្តប់​លើ​កម្ពុជា ដែល​ឥទ្ធិពល​នេះ នឹង​បន្ត​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ជាពិសេស​បណ្តា​ក្រុង​ស្រុក នៃ​ខេត្ត​ភាគ​ខាងកើត តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ​៕​