ភ្លៀង​រដូវវស្សា​បង្ក​ការ​ជន់​លិច និង​ការបាក់​ដី​សម្លាប់​មនុស្ស​២៦​នាក់​នៅ​ឥណ្ឌា​

486
ចែករម្លែក

ការធ្លាក់ភ្លៀងខ្លាំងបានសម្លាប់មនុស្សយ៉ាងតិច២៦នាក់ដោយសារទឹកជំនន់និងការបាក់ដីសង្កត់ ហើយផ្ទះជាច្រើនបានដួលរលំនៅក្នុងរដ្ឋកេរ៉ាឡាភាគខាងត្បូងដោយមនុស្សជាង១៥.៥០០នាក់បានភៀសខ្លួនទៅជ្រកនៅជំរំសង្រ្គោះរបស់រដ្ឋ។

មន្រ្តីជាន់ខ្ពស់ប្រចាំរដ្ឋ លោកពីណារ៉ាយី វីចាយ៉ាន និយាយថា ស្ថានភាពទឹកជំនន់”អាក្រក់ណាស់” ដោយទ្វារទឹកជាងដប់ត្រូវបានបើកបញ្ចេញទឹកពីអាងរក្សាទឹក។

មន្រ្តីជួយសង្រ្គោះម្នាក់បាននិយាយកាលពីថ្ងៃសុក្រទី១០សីហានេះថា ទាហានជិត២០០នាក់បានចូលរួមជាមួយបុគ្គលិកជួយសង្រ្គោះនៅក្នុងតំបន់រងគ្រោះចំនួនបី។មនុស្សយ៉ាងតិច២៦នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃពុធមក។

ភ្លៀងរដូវវស្សានៅឥណ្ឌា បានសម្លាប់មនុស្សរាប់រយនាក់នៅឥណ្ឌាក្នុងមួយឆ្នាំៗ៕ដោយ៖វាសនា

ផ្លូវថ្នល់និងផ្ទះត្រូវទឹកព័ទ្ធជុំជិតក្រោយការធ្លាក់ភ្លៀងខ្លាំងនិងបំណាក់ដីនៅក្នុងរដ្ឋកេរ៉ាឡា ប្រទេសឥណ្ឌាកាលពីថ្ងៃ៩សីហា