ភ្លៀង​រដូវវស្សា​បាន​វិល​មករក​ភាពល្អប្រសើរ​វិញ​ហើយ​ប្រធាន​នាយក​ដ្ឋ​ឧតុនិយម​មិន​និយាយ​ជាមួយ​អ្នកកាសែត​

355
ចែករម្លែក

ដោយ:​ប​.​ខុន​/ភ្នំពេញ ៖ ​កូន​រដូវប្រាំង​កម្រិត​ខ្សោយ​ដែល​កើតមានឡើង​ធ្វើឱ្យ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្សោយ និងមាន​របាយ​មិន​ស្មើ​នាំឱ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវវស្សា នៅ តាម​បណ្តា​ខេត្ត​មួយចំនួន​បាន​ថយឥទ្ធិពល​ទៅវិញ​ហើយ ពេលនេះ​ភ្លៀង​បានចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​សារជាថ្មី​។​

លោក​លឹម គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​ថា ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្សោយ និង​មាន​របាយ​មិន​ស្មើ ដោយសារ​ឥទ្ធិពល​កូន​រដូវប្រាំង​កម្រិត​ខ្សោយ ដែល​បាន កើតមាន​កន្លង ទៅនេះ​វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​មួយចំនួន តែ​មិន​ដល់ ខ្ទង់ ម៉ឺន​ហិកតា​នោះទេ​និង​ពេលនេះ​កំពុង​ត្រូវបាន​ជួយ​ធ្វើការ​សង្គ្រោះ នៅតាម​តំបន់​មានប្រភពទឹក ព្រម​ពេល​ជាមួយគ្នានេះ​ភ្លៀង​ក៏បាន​ចាប់ផ្តើម​មាន​ធ្លាក់​មកវិញ ដូចជា​នៅ​ខេត្តកំពង់ចាម​និង​ខេត្ត​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ស្ថានភាព​ភ្លៀង​បាន​វិល​មករក​ភាពល្អប្រសើរ វិញ​ហើយ​នៅតាម​តំបន់​ដែល​ប្រឈម​ការខ្វះ​ទឹក​មួយរយៈ​កន្លងទៅនេះ​។ នៅក្នុង ប្រទេស​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ល្អប្រសើរ​ជាង​បណ្តា​ប្រទេសជិតខាង​។ តែ ទឹកទន្លេ មេគង្គ​នៅតែ​ស្ថិតក្នុង​កម្រិត​ទាប ដោយសារ​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ ពុំមាន ភ្លៀង​ធ្លាក់​។​

ពាក់​ព​ន្ធ័​ទៅនឹង​បញ្ហា​ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​នេះ លោក​អ៊ុ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​កាសែត រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២២ ​ខែកក្កដា ​ឆ្នាំ​២០១៩​ យ៉ាងខ្លី​ថា ជាប់​ប្រជុំ ហើយ​លោក​ក៏​ផ្តាច់​(​បិទ​)​ទូរ​សព្ទ័​។​

លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​ខែកក្កដា​ថា បណ្តា​ខេត្ត​នៅជាប់ ព្រំដែន​ភាគ​ជើង​នៅថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ដូចជា​នៅ ក្នុង​ខេត្តរ​មាន​ជ​យ័​ដែលជា​ខេត្ត​មាន​ដំណាំ​ស្រូវ​ប្រឈម​ការខ្វះ​ទឹក​កន្លងទៅ​ឥឡូវ មានទឹក​វិញ​ហើយ​។​

ភ្លៀង​ចាប់ផ្តើម​ធ្លាក់​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងជើង និង​កំពុង បន្ត​រុញ​ចុះមក​ក្រោម​(​ត្បូង​)​នេះ​លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា កើតឡើង​ដោយសារ ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​នៅលើ​ប្រទេស​ថៃ​ដល់​ប្រទេស​វៀតណាម​។​

លោក​លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក​ចុះ​ពិនិត្យ​ស្ថានភាព​បង្កបង្កើន ផល​នៅ​ភាគ​ពាយព្យ​ដំណាំ​ស្រូវ​នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​មានទឹក​វិញ​ក្រោយ​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃទី​២២ ខែកក្កដា​៕B/