ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​០៨​ខ្នង ដួលរលំ និង​របើក​ដំបូល នៅ​ស្រុក​សូទ្រនិគម​

495
ចែករម្លែក

​ដោយ​: បាយ័ន / សៀមរាប​: កាលពី​រសៀល​ថៃ្ង​៨​ខែកញ្ញា​ឆ្នាំ​២០១៨ វេលា​ម៉ាង​២:៣០​នាទី​រសៀល នៅក្នុង​ភូមិសាស្ត្រ ស្រុក​សូទ្រនិគម ខេត្តសៀមរាប មាន​ករណី​ភ្លៀង​លាយ ខ្យល់​កន្ត្រាក់ បណ្តាលអោយ​ផ្ទះសម្បែង បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​០៨​ខ្នង ដួលរលំ និង​របើក​ដំបូល ក្នុងនោះ នៅ​ភូមិ​ពពេល​លិច​ចំនួន​០៣​ខ្នង និង​ភូមិ​ពពេល​កណ្តាល ចំនួន​០៥​ខ្នង​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។ ប៉ុន្តែ​ហេតុការណ៍​នោះ ថែមទាំង​បណ្តាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​អស់​ជាច្រើន​ផងដែរ​៕ ល​

#