ដោយ: ប.ជ័យ
បន្ទាយមានជ័យ: ភ្លៀង១មេធំលាយឡំខ្យល់កន្ត្រាក់ស្ទើរ១ឃុំ តែបង្ករងគ្រោះតែ១ផ្ទះ នៃគ្រួសារមួយនៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៣និង៤០នាទីនាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាផូរស្រុកស្វាយចេកឲ្យដឹងថ្ងៃទី១២ខែមិថុនាថា ពលរដ្ឋរងគ្រោះតែមួយគ្រួសារក្នុងគ្រោះធម្មជាតិនោះ មានមេគ្រួសារ ឈ្មោះ លេខ សុឃឿត ភេទប្រុសអាយុ២៧ឆ្នាំ មានបន្ទុកគ្រួសារ ៤នាក់ ស្រី៣នាក់។
ភ្លៀងមួយមេលាយឡំនិងខ្យល់កន្ត្រាក់ បានធ្វើឲ្យខូចខាតផ្ទះមួយខ្នង ប្រហែល៧០% ដោយ អស់ស័ង្កសីចំនួន ៥០សន្លឹក ប្រវែង២,៤ម៉ែត្រ សរសេរបាក់អស់ ៤ដើម និងរនូតក្រោមបាក់អស់៦ក្រប។ និងសង្កត់ម៉ូតូ១គ្រឿងខូចខាតបែកអាវ៕ ល