+ គ្រឿងផ្សំ
– ភ្លៅមាន់ ៣
– ម្ទេស ៧គ្រាប់
– ខ្ទឹម ស ៥ កំពឹស
– ខ្ញី ១មើម
– សៀង ១ស្លាបព្រាបាយ
– ស្ករស កន្លះស្លាបព្រាបាយ
– ទឹកត្រី ១ស្លាបព្រាបាយ
– ក្រូចឆ្មារ ១ផ្លែ
– ទឹកឆ្អិន ៤ស្លាបព្រាបាយ
+ វិធីធ្វើ
– ដាក់ចំហ៊ុយភ្លៅមាន់ប្រហែល៣០នាទី ពេលឆ្អិនយកកាត់ជាដុំៗរៀបដាក់ចាន
– ហាន់ម្ទេស ហាន់ខ្ញីឲ្យល្អិតៗ ចិញ្ច្រាំខ្ទឹមស កិនសៀងឲ្យម៉ត់ ដាក់ក្នុងចានមួយ រួចដាក់គ្រឿង ទឹកត្រី ស្ករស ច្របាច់ក្រូចឆ្មារ និងបន្ថែមទឹកឆ្អិន រួចកូរឲ្យសព្វសម្រាប់ជ្រលក់ភ្លៅមាន់ចំហុយ ៕ ប្រភព: Foot by Book