មកដល់ពេលនេះ កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ចំនួន​បួន​, ផលិត​បាន​ប្រាំ​ពីរលាន​តោន ក្នុង​មួយឆ្នាំ​

1649
ចែករម្លែក
  • 292
    Shares
​រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន សម្ពោធ​ដាក់​ឲ្យ​ដំណើរការ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ទុនវិនិយោគ ២៣០ លាន​ដុល្លារ មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន​ប្រមាណ ប្រាំ​ពាន់​តោន ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង​ជិត ពីរលាន​តោន ក្នុង​មួយឆ្នាំ

ដោយ: ម៉េង​ឆៃ​ / ភ្នំពេញ: គិត​ត្រឹម​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ចំនួន​បួន​។ ក្នុងនោះ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ចំនួន​បី នៅ​ខេត្តកំពត និង​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ មួយ ទើបតែ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅក្នុង​ខេត្តបាត់ដំបង​។ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ទាំង បួន​នេះ មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន​ប្រមាណ​ប្រាំ​ពីរលាន​តោន នៅក្នុង​មួយឆ្នាំ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក បាន ១០០ ភាគរយ​។

​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ទាំង​បួន​នោះ រួមមាន​៖ ១-​រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន សម្ពោធ​ដាក់​ឲ្យ​ដំណើរការ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ទុនវិនិយោគ ២៣០ លាន​ដុល្លារ មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន​ប្រមាណ ប្រាំ​ពាន់​តោន ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង​ជិត ពីរលាន​តោន ក្នុង​មួយឆ្នាំ​។ ២-​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ដែលជា​វិនិយោគ​រួមគ្នា រវាង​ក្រុមហ៊ុន ជីបម៉ុង គ្រុប របស់​កម្ពុជា និង​ក្រុមហ៊ុន ស្យ៉ា​ម ស៊ី​ធី ស៊ី​មេន របស់​ប្រទេស​ថៃ ក្នុង​ទឹកប្រាក់​ប្រមាណ ២៦២ លាន​ដុល្លារ​អាមេរិក នៅក្នុង​ខេត្តកំពត បាន​សម្ពោធ កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន ៥០០០ តោន ក្នុង​មួយថ្ងៃ ឬ ១,៧ លាន​តោន ក្នុង​មួយឆ្នាំ​។ ៣-​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ចំនួន​ពីរ​ទៀត នៅ​ខេត្តកំពត កំពុងដំណើរការ គឺ​ក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា​ចក្រី​ទីង​(Cambodia Chakrey Ting Cement Co., Ltd) ដែលជា​ក្រុមហ៊ុន​ចិន មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍ បាន​ប្រមាណ​ពីរលាន​តោន ក្នុង​មួយឆ្នាំ​។ ៤-​ក្រុមហ៊ុន​កំពត ស៊ី​ម៉េ​ន​( kampot Cement)​ដែល​ដំណើរការ​រោងចក្រ នៅ​ខេត្តកំពត យីហោ ខេ ស៊ីម៉ង់ត៍ ក៏​កំពុងដំណើរការ​ផលិត​ស៊ីម៉ង់ត៍ បាន​ជិត ពីរលាន​តោន ក្នុង មួយឆ្នាំ​។ ក្នុងនោះ ក្រុមហ៊ុន កំពត ស៊ី​មែន មាន​ខ្សែចង្វាក់​ផលិតកម្ម​ពីរ គឺ​ខ្សែ​ទីមួយ មាន​សមត្ថភាព​ផលិត បាន ២៨០០ តោន ក្នុង​មួយថ្ងៃ និង​ខ្សែ​ទី​ពីរ មាន​សមត្ថភាព​ផលិត​បាន ២៥០០ តោន ក្នុង​មួយថ្ងៃ​។​

នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​បំណង​របស់​សម្តេច ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ជា​ប្រទេស​ផលិត​ស៊ីម៉ង់ត៍ សម្រាប់​នាំចេញ នាពេល​អនាគត​៕ ល