មកដល់​ទៀតហើយ​! ការប្រកួត​ជើងឯក​ពុកមាត់ និង​ពុកចង្កា​ពិភពលោក​

1077
ចែករម្លែក

បុរស​រាប់រយ​នាក់​ដែលមាន​ពុកមាត់ពុកចង្កា​វែងៗ លេង​ម៉ូត​ខុសៗ​គ្នា​យ៉ាង​កាលី​បៗ មកពី​ជុំវិញ​ពិភពលោក បានមក​ជួបជុំគ្នា​នៅ​ទីក្រុង​អែន​វើ​ប (Antwerp) ប្រទេស បែលហ្ស៊ិក កាលពីពេល​ថ្មីៗ​នេះ​ដើម្បី​ចូលរួម​ការប្រកួតប្រជែង “​ជើងឯក​ពុកមាត់ និង​ពុកចង្កា​ពិភពលោក​ឆ្នាំ​២០១៩” (2019 World Beard and Moustache Championships)​។

​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ដែលមាន​រយៈពេល ៣ ថ្ងៃនេះ ស្ត្រី​ក៏ត្រូវ​បានផ្តល់ ឱកាស​ឱ្យ​ចូលរួម​ដែរ​។ ហើយ​ការប្រកួត​នេះ​មាន ៣ វិញ្ញាសា​ធំៗ​ដូចជា​វិញ្ញាសា​ពុកមាត់ វិញ្ញាសា​ពុកចង្កា​តិចៗ និង​វិញ្ញាសា​ពុកចង្កា​ពេញ​ក្រាស់ឃ្មឹក​។ ទោះជា​យ៉ាងណា លទ្ធផល​អ្នកឈ្នះ​ឆ្នាំនេះ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០១​មក ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​រាងរាល់ ២ ឆ្នាំ​ម្ដង​នៅ​កន្លែង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក​រួមមាន​ប្រទេស​អង់គ្លេស និង​ប្រទេស អាល្លឺម៉ង់ ជាដើម​។

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​ពុកមាត់ និង​ពុកចង្កា​របស់​ពួកគេ​លេង​ម៉ូត​ឡូយ យ៉ាងណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម

#