មកដល់​ទៀតហើយ​! ខូវប៊យ​ជើង​ខ្លី​កំប៉ឺត​បែប​បែក​ស្លុយ​

414
ចែករម្លែក
  • 1
    Share

ហ្វេ​សិន ណូ​វ៉ា (Fashion Nova) ដែលជា​យីហោ​សម្លៀកបំពាក់​ដ៏​ល្បីល្បាញ​របស់ សហរដ្ឋអាមេរិក​កំពុង​បង្ក​ព្យុះភ្លៀង​ជាថ្មី​ម្ត​ទៀត​ជាមួយនឹង​ម៉ូត​ខោ​ខូវប៊យ​ជើង​ខ្លី​កំប៉ឺត បែប​បែក​ស្លុយ​សម្រាប់​យុវវ័យ​ដែល​ធ្វើឱ្យ​បណ្តា​អ្នកគាំទ្រ មានប្រតិកម្ម​ចម្រុះ​។
​ ​
​យីហោ​ដ៏​ល្បីល្បាញ​ដែលមាន​លក់​នៅ​ប្រទេស​អង់គ្លេស ដែរ​នេះ​ត្រូវបាន​ដាក់លក់​លើ​បណ្តាញ ទំនាក់ទំនង​សង្គម Instagram នៅ​សប្តាហ៍​នេះ​ដោយ​មួយ​លក់​តម្លៃ ៣៩,៩៩ ដុល្លារ​។​

​ខណៈ​នារី​ខ្លះ​ចង់​ជ្រួលជ្រើម​ចង់​ទិញ​ខោ​នេះ​មក​ស្លៀក នារី​ខ្លះទៀត​យល់ថា​វា​អាក្រក់​មើល​ណាស់ ព្រោះ​វា​ដូច​បង្ហាញ​កេរ្តិ៍ខ្មាស​កណ្តាលវាល​។ សូមបញ្ជាក់ថា យីហោ​ខាងលើនេះ​ល្បីល្បាញ​ខ្លាំង ដោយសារ​ម៉ូត​បញ្ចេញ​សាច់​សិច​ស៊ី​កណ្តាលវាល​ដូចជា​ខោ​ទ្រុង​ជើងវែង Cage Trousers ខាងក្រោម​នេះ​ជាដើម​។

​ប៉ុន្តែ​សូម​សួរ​ទាំងអស់គ្នា​ដូច​ឆោត ជាពិសេស​នារីៗ​ដែល​ចូលចិត្ត​បែប​បែក​ស្លុយ​តើ​ហ៊ាន​ទិញ ស្លៀក​ទេ បើ​វា​សិច​ស៊ី​ម្ល៉ឹងៗ​? ប្រែ​សម្រួល​: ខុម