មកដល់​រសៀល​ថ្ងៃទី​១៨​នេះ បងប្អូន​ប្រជាពលរដ្ឋ​បន្ត​វិល​ចូល​ក្រុងភ្នំពេញ​ជា​ហូរហែ​

175
ចែករម្លែក
  • 76
    Shares

ដោយៈ ចាន់តូ / ភ្នំពេញ​: ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ មកដល់​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ ឃើញថា បងប្អូន​ប្រជាពលរដ្ឋ បាន​វិលត្រឡប់​មកពី​ស្រុកកំណើត ចូល​ទីក្រុង​ភ្នំពេញ ជា​ហូរហែ​។​

​ប្រជាពលរដ្ឋ​ក្រោយពី​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ តាម​ដងផ្លូវ​ចូល​នានា នៃ​ទីក្រុង​ភ្នំពេញ បានធ្វើ​ដំណើរ ចូល​ទីក្រុង​ភ្នំពេញ ឬ​ឆ្លងកាត់​ទីក្រុង​ភ្នំពេញ ជា​បន្តបន្ទាប់ ទាំងយប់ ថ្ងៃ ដើម្បី​ត្រៀមខ្លួន ប្រកប​កិច្ចការងារ​របស់ខ្លួន​ឡើងវិញ ក្រោយ​សម្រាក​ឈប់ អំឡុងពេល​បុណយចូលឆ្នាំ​។​

​តាម​បុរស​ម្នាក់ ជា​អ្នក​ប្រកប​របរ​បើករថយន្ត​ឈ្នួល​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​២​ថ្ងៃ​មកនេះ គាត់​ដឹកជញ្ជូន​ម៉ូយ​ភាគច្រើន ជា​កម្មករ​រោងចក្រ ៣​ជើង​ក្នុង​១​ថ្ងៃ ដឹក​ជូន​ដល់ផ្ទះ​ជួល​។​

​តាម​ប្រជាពលរដ្ឋ ការ​សង្កេតឃើញ​ទិដ្ឋភាព​ជាក់ស្តែង ២​ថ្ងៃ​មកនេះ ទាំងយប់ ថ្ងៃ បងប្អូន​ប្រជាពលរដ្ឋ វិលត្រឡប់​មកពី​ស្រុកកំណើត​វិញ តាម​មធ្យោបាយ យានជំនិះ​ផ្ទាល់ខ្លួន ឬ​រថយន្តឈ្នួល ដើម្បី​ត្រៀម​ប្រក​បរបរ និង​ការងារ​របស់ខ្លួន​ឡើងវិញ​។​

​ទន្ទឹម​ទៅនឹង​ការវិលត្រឡប់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច តាម​បណ្តា រាជធានី ក្រុង ខេត្ត ខណ្ឌ ត្រៀម​ជាស្រេច ដើម្បី​សម្រួល​ចរាចរណ៍ ជូន​បងប្អូន តែ​កុំ​ភ្លេច ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​៕