ដោយ: សាតចាន់បុត្រ / មណ្ឌលគិរី: បុរសជាកម្មករម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងស្ថិតក្រោមការជួយសង្គ្រោះពីគ្រូពេទ្យមណ្ឌលសុខភាពអូរអាម ក្រោយពេលព្យាយាមយកបុ័ងតោអារកខ្លួនឯង នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨នេះ នៅភូមិឆ្នែងឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ម្ចាស់ចម្ការដំឡូងមីម្នាក់បានប្រាប់ថា បុរសខាងលើជាកម្មកររបស់គាត់ តែមិនបានស្គាល់ឈ្មោះ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅចម្ការស៊ីឈ្នួលដាំដំឡូងរបស់គាត់ តែបានវិលមកផ្ទះវិញមុនគេ ហើយផឹកស្រា មិនដឹងជាកើតរឿងអីទេ ជនរងគ្រោះនេះក៏យកកាំបិតបុ័តោអារកខ្លួនឯងតែម្តង។ ក្រោយកើតហេតុ ម្ចាស់ចម្ការបានយករ៉ឺម៉កម៉ូតូដឹកមកជួយសង្គ្រោះដែរ។
គ្រូពេទ្យថា ស្ថានភាពរបួសជនរងគ្រោះធ្ងន់ធ្ងរខ្លាំងណាស់ មានសង្ឃឹមតិចតួច។ នៅម៉ោងប្រមាណ១រសៀលថ្ងៃដដែលនេះ ក្រុមគ្រួសារជនរងគ្រោះបានមកដល់មន្ទីរពេទ្យ និងបានដឹកជនរងគ្រោះតាមរថយន្តចេញទៅ តែមិនដឹងថាទៅណា?៕ ល